ជាតិ
អតីត​ជម្រើសជាតិ​កម្ពុជា U16 សែម ផា ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​
30, Sep 2019 , 2:59 pm        
រូបភាព
រូបពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
រូបពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
​ភ្នំពេញ​៖ អតីត​យុវជន​របស់​សាលា​បាល់ទាត់​ជាតិ និង​ជា​កីឡាករ​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម ១៦​ឆ្នាំ កីឡាករ សែម ផា បានទទួល​មរណភាព​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៩​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​។​



«​នៅក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នេះ យើងខ្ញុំ​ទាំងអស់គ្នា​ពិត​ជាមាន​ទឹកចិត្ត​សោកស្ដាយ​សង្រេង និង​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​នៃ​សព និង​សូម​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​សព​បាន​ទៅកាន់​សុគត​ភព​កុំបី​ឃ្លាងឃ្លាត​ឡើយ​»​។ នេះ​ជាការ​ចូលរួម​រំលែក​ទុក្ខ​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​។

​ជាមួយគ្នានេះ អ្នកគាំទ្រ​បាល់ទាត់​កម្ពុជា ជាច្រើន​បាន​ចូលរួម​សោកស្ដាយ និង​រំលែក​ទុក្ខ ដល់​ការបាត់បង់​ធនធាន​កីឡាករ​វ័យក្មេង​របស់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៦​ឆ្នាំ​រូបនេះ​៕


Tag:
 ជាតិ​
  បាល់ទាត់​
  FFC
© រក្សាសិទ្ធិដោយ thmeythmey.com