អត្ថបទពាណិជ្ជកម្ម
បែកធ្លាយ​! ស្មា​ត​ហ្វូ​ន OPPO Reno 2F បំពាក់​កាមេរ៉ា​ច្រើន​ស្រដៀង​នឹង Reno ជំនាន់​ក្រោយ​
05, Oct 2019 , 5:02 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន ទូរស័ព្ទដៃ OPPO ប្រារព្ធ​ពិធី​គំរប់​ខួប ៣​ឆ្នាំ និង​អបអរសាទរ​ជ័យជម្នះ​ចំណាត់ថ្នាក់​ជួរមុខ​គេ​នៅ​កម្ពុជា កាលពី​យប់​ថ្ងៃទី ៤ តុលា ២០១៩ ក្នុង​សណ្ឋាគារ Garden City វិមាន​ឈ្នះៗ​។ កម្ម​វី​ធី​នេះ មាន​សភាព​អ៊ូអរ អធិកអធម ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ថ្នាក់ដឹកនាំ ក្រុមការងារ បុគ្គលិក​គ្រប់​ជាន់ថ្នាក់ តារា​កិ​តិ្ត​យស ឯកអគ្គរាជទូត​សុ​ឆន្ទៈ (Brand Ambassadors) និង​ដៃគូ​សហការ​របស់ OPPO ទាំងអស់ សរុប​ជាង ៣៥០​នាក់​។

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ការឆ្លុះបញ្ចាំង​នូវ​ភាពជោគជ័យ និង​ការវិវត្តន៍​ផ្នែក​បច្ចេកវិទ្យា​ថ្មីៗ ទំនើបៗ ប្រកបដោយ​គុណភាព​ខ្ពស់ នៃ​ស្មា​ត​ហ្វូ​ន​របស់ OPPO គ្រប់​ស៊េរី ជាពិសេស​គឺ​OPPO F Series និង Reno Series រហូត​មាន​ជាទី​បន្ទាល់ យ៉ាង​ក្បោះក្បាយ ពី​សំណាក់​ក្រុមការងារ បុគ្គលិក អ្នកគាំទ្រ និង​ឯកអគ្គរាជទូត​សុ​ឆន្ទៈ​របស់ OPPO​។ ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី OPPO F11 Pro ដែល​បាន​ដាក់លក់​ជា​ផ្លូវការ នា​ខែ​ឩ​សភាព ២០១៩ ទទួលបាន​ការគាំទ្រ​យ៉ាង​ភ្លូកទឹកភ្លូកដី ពី​សំណាក់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​នៅ​កម្ពុជា និង​ពិភពលោក ដោយសារ​វា​មាន​រូបរាង​ស្អាត កាមេរ៉ា​មុខ​បង្កប់ខ្លួន​ដំបូង​គេ និង​មាន​កាមេរ៉ា​ក្រោយ​ភ្លោះ ថតរូប​ស្អាត​នៅពេល​យប់​។ ចំណែកឯ​ស្មា​ត​ហ្វូ​ន​ស៊េរី​ខ្ពស់ OPPO Reno ដែល​បាន​បង្ហាញខ្លួន​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៩ ត្រូវបាន​ទទួលស្គាល់ថា ជា​ស្មា​ត​ហ្វូ​ន​ល្អឥតខ្ចោះ ដែលមាន​កាមេរ៉ា​មុខ​បង្កប់ខ្លួន​បែប​បញ្ឆិត ទាន់សម័យ គ្មាន​ពីរ តំណាង​ឲ្យ​ការតស៊ូ និង​ភាព​ច្នៃប្រឌិត​ខ្ពស់​។ អតិថិជន​មិនតិច​ទេ ដែល​សរសើរ​សមត្ថភាព នៃ​ស្មា​ត​ហ្វូ​ន Reno   ស៊េរី មិន​ដាច់​ពី​មាត់​ទាំង​បច្ចេកវិទ្យា 10x Hybrid Zoom  និង 60x Digital Zoom រួមផ្សំ​ជាមួយនឹង​រូបរាង​ស្អាត​បែប High-Show តែម្តង​។​



​ខណៈពេល​ឥលូវ​នេះ ក៏​មានការ​បែកធ្លាយ​នូវ​សមាសភាព​បណ្តើរៗ នៃ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno 2F ដែល​កើតចេញ ពី​ការច្របាច់បញ្ចូលគ្នា​រវាង F Series  និង Reno Series នឹង​ផ្តល់នូវ​បទពិសោធន៍​ថ្មី​សន្លាង​ដល់​អ្នកប្រើប្រាស់ និង​ពញ្ញាក់​អារ​មុ្ម​ណ៍ ដល់​អ្នកគាំទ្រ​ស្មា​ត​ហ្វូ​ន OPPO នៅ​គ្រប់​ទីកន្លែង​។

​ស្មា​ត​ហ្វូ​ន​កូនកាត់​មួយ​នេះ នឹង​បំពាក់​មក​នូវ​កាមេរ៉ា​ក្រោយ​៤ ផ្ទៃរាប​ស្មើ​មិន​សឹក​ឡេ​ន ស្រដៀង​គ្នា​នឹង​ស្មា​ត​ហ្វូ​ន​ជំនាន់​ក្រោយ​របស់ Reno Series​។ កាមេរ៉ា​មេ​រប​ស់វា មាន​ទំហំ 48MP ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា Ultra Night Mode 2.0 ថតរូប​ច្បាស់​គ្រប់ពេលវេលា​។ កាមេរ៉ា​ទី​2 មាន​ទំហំ 8MP ថត​បាន​មុំ​ធំ​ទូលាយ (Wide-angle) ដល់​1190 ថតរូប​មនុស្ស​ទូទៅ ឃើញ​ខ្ពស់​ស្លី​ម​ស្អាត ថតរូប​ជួបជុំ​គ្រួសារ រឺ​ការជួបជុំ​នៅ​តុ​អាហារ ដោយ​ពុំ​ចាំបាច់​ឈឺក្បាល​ដើរ​ថយក្រោយ ជាពិសេស​បំពាក់​នូវ​បច្ចេកវិទ្យា​10x Digital Zoom ថែម​ទៀតផង​។ កាមេរ៉ា​ទី​3  និង​ទី​4 មាន​ទំហំ 2MP អាច​ថតរូប​បែ​បស​ខ្មៅ និង​បែប​ភាពយន្ត ស្អាត​គ្រប់​ប្លង់​។ ចំណែកឯ​កាមេរ៉ា​មុខ​បង្កប់ខ្លួន​ចំ​កណ្តាល​មាន​ទំហំ 16MP ភ្ជាប់​មកជា​មួយ​នូវ​បច្ចេកវិទ្យា Beauty Mode និង Panoramic Light Effect ថតរូប Selfie ស្អាត​កប់​សារី​។



​ក្រៅពីនេះ OPPO Reno 2F នឹងមាន​រចនាបថ ល្អឥតខ្ចោះ ស្រស់ស្អាត ទាន់សម័យ​បែប​ស៊ី​វិ​ល័យ កាលី​ប High Show មាន​អេក្រង់​លាត​ពេញ​ទំហំ 6.5”AMOLED គ្មាន​ដំណក់ទឹក ផ្ទៃ​ម៉ាស៊ីន​រាបស្មើ គ្មាន​ចោះ​រន្ធ​។ រីឯ​ផ្នែក​ខាងក្រោយ ត្រូវបាន​រចនា​ចេញមក​ឡើង​រលោង ប៉ុន្តែ​ងាយស្រួល​ចាប់​កាន់ ដោយ​កញ្ចក់ CGG ស្វិត​រឹង​មុំ​ា ធន់​មិន​ងាយ​ប្រេះ​បែក ក្រោយ​ឆ្លងកាត់​ការធ្វើ​តេស្ត​ជាច្រើន​ដង និង​អម​មក​នូវ​ការ​ឌី​ហ្សា​ញ Logo ដែល​ស៊ី​មី​ទ្រី​គ្នា​ចំ​កណ្តាល និង Upgrade ជា​អក្សរ Designed for Reno សម្រាប់ OPPO Reno ជំនាន់​ថ្មី​នេះ​តែម្តង​។ បើ​ចង់ដឹង​ជាក់ច្បាស់​ថា ស្មា​ត​ហ្វូ​ន​កូនកាត់ OPPO Reno 2F រូបនេះ ដែល​កើតចេញពី F Series + Reno Series នឹងមាន​អ្វី​អស្ចារ្យ កុំ​ភ្លេច​តាមដាន​នៅទីនេះ https://bit.ly/2Ikems7 ។​



​កម្មវិធី​ពិសេស​នេះ ត្រូវបាន​បញ្ចប់ទៅ​យ៉ាង​រលូន ក្រោម​ការ​ពិសា​អាហារ​សាមគ្គី​គ្រួសារ OPPO ការប្រគល់​ពាន់រង្វាន់​សម្រាប់​បុគ្គលិក​ឆ្នើម បុគ្គលិក​បម្រើការ​នៅ OPPO យូរ​ឆ្នាំ (​ចាប់ពី​៣​ឆ្នាំ​) ការថតរូប​ជុំគ្នា និង​ការ​រាំលេង​កម្សាន្ត​៕

​(អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com