ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ស្ដ្រីជនជាតិថៃ២នាក់ត្រូវបានឃាត់ខ្លួននៅព្រលានយន្តហោះសៀមរាប ពាក់ព័ន្ធគ្រឿងញៀនជាង២៧គីឡូក្រាម
25, Oct 2019 ,
2:13 pm
រូបភាព
រូបភាព៖ ស្នងការនគរបាលខេត្តសៀមរាប
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ កម្លាំងនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនស្ដ្រីជនជាតិថៃ២នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀនដែលបានរកឃើញក្នុងកាបូបវ៉ាលីនៅព្រលានយន្តហោះអន្ដរជាតិខេត្តសៀមរាប។ ហេតុការណ៍នេះបានកើតឡើងនៅយប់ម៉ោងជាង១០ ថ្ងៃទី២៤ តុលា។
ស្នងការរងទទួលបន្ទុកផែនប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក អ៊ុំ អមរ៉ា បានប្រាប់សារព័ត៌មានថ្មីៗនៅព្រឹកថ្ងៃទី២៥ថា គ្រឿងញៀនដែលសមត្ថកិច្ចរកឃើញមានទម្ងន់ជាង២៧គីឡូក្រាម។ លោកបន្តថា បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តនីតិវិធីស្រាវជ្រាវបន្ថែមទៀត។
លោក អមរ៉ា បញ្ជាក់ខ្លីយ៉ាងដូច្នេះថា៖« ខ្ញុំកំពុងស្រាវជ្រាវបន្ត មិនដឹងអ្នកណាបញ្ចេញព័ត៌មាននេះពេញបណ្ដាញសង្គម ធ្វើឱ្យយើងពិបាកធ្វើការបន្ត ឥឡូងយើងកំពុងបន្តនីតិវិធីហើយ»។
រូបភាព៖ ស្នងការនគរបាលខេត្តសៀមរាប
ស្ដ្រីជនជាតិថៃ២នាក់ដែលពាក់ព័ន្ធករណីនេះ មានឈ្មោះ SAVAENGPHOL SUP HA PORN និងឈ្មោះ PRACHAMON WIPA ដោយមានគោលដៅធ្វើដំណើរទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ កម្លាំងជំនាញបានរកឃើញថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ចំនួន២៧ដុំ ស្មើនឹង២៧.៣គីឡូក្រាម ដែលជនសង្ស័យបានរុំដាក់ក្នុងកាបូបវ៉ាលីក្នុងគោលដៅទៅប្រទេសហ្វីលីពីន៕
រូបភាព៖ ស្នងការនគរបាលខេត្តសៀមរាប
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
គ្រឿងញៀន
ជនជាតិថៃ
ព្រលានយន្ដហោះខេត្តសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើ «និង, នឹង, ហ្នឹង» មានន័យខុសគ្នាយ៉ាងដូចម្តេច?
7 ថ្ងៃ
តើពាក្យ«ពិសោធ» និង«ពិសោធន៍» មានលក្ខខណ្ឌប្រើប្រាស់ខុសគ្នាដូចម្ដេច?
4 ថ្ងៃ
«សោភណ»,«សោភ័ណ្ឌ»,«សោភ័ន»និង«សោភ័ណ»ពាក្យណាត្រឹមត្រូវ?
6 ថ្ងៃ
តើពាក្យ «ចរិត, ចរិក, ចរឹត, ចរឹក» មួយណាត្រឹមត្រូវ?
21 ម៉ោង
តើពាក្យ «សូម, សុំ» មានន័យខុសគ្នាយ៉ាងដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម