អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី vivo Y11 សមត្ថភាព​ខ្ពស់ ថ្ម​ទំហំ​ធំ 5000mAh តម្លៃ​ត្រឹម $139 មាន​វត្តមាន​នៅលើ​ទីផ្សារ​ហើយ​!
01, Nov 2019 , 11:10 am        
រូបភាព
ដោយ: ថ្មីៗ
vivo Y11 គឺជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី របស់ vivo ដែល​ត្រូវបាន​ធ្វើការ​រចនា​ឡើង​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​មាន​ភាព​សាក​សម​សម្រាប់​មិត្តៗ​យុវវ័យ នាពេល​សម័យថ្មី​នេះ​តែម្តង​។ ក្រឡេក​មក​មើល​ការ​រចនា​របស់​ស្មា​ត​ហ្វូ​ន vivo Y11 នេះ​វិញ ចំពោះ​ផ្នែក​ខាងមុខ និង​ខាងក្រោយ មាន​ភាព​ភ្លឺ​ថ្លា​ចែក​ចាំង និង​មាន​ពណ៌​ស្រស់ស្អាត ឆើតឆាយ​តែម្តង​។​
 
Y11 ត្រូវបាន​បំពាក់​មក​ជាមួយនឹង​ទំហំ​អេក្រង់ 6.35” ដែល​ហៅថា Halo FullviewTM Display មាន​ផលធៀប​អេក្រង់ 19.3:9 និង​អត្រា​ផ្ទៃ​អេក្រង់ 89% ដែល​ធ្វើ​ឲ្យ​ម៉ូ​ឌែ​ល​ទូរស័ព្ទ​មួយ​នេះ​កាន់​តែមាន​ភាព​ទាក់ទាញ​។ លើសពីនេះទៅទៀត លោកអ្នក​អាច​ទទួលបាន​នូវ​ទស្សនីយភាព​យ៉ាង​ធំ​ទូលាយ ដែល​ព្រម​មកជា​មួយ​រចនា​ឡើង​មាន​ភាពងាយស្រួល​នៅក្នុង​ការ​កាន់​។



សម្រាប់​ផ្នែក​កាមេរ៉ា​មុខ​ភ្ជាប់​មកជា​មួយ​ទំហំ 8MP អាច​ថតរូប​បាន​ច្បាស់​។ ដើម្បី​ធានាបាន​ថា​អ្នក​មើលទៅ​ស្រស់ស្អាត​ដូច​ធម្មជាតិ Y11 បាន​បំពាក់​មកជា​មួយ​នូវ AI Face Beauty ដែល​ផ្តល់ជូន​អ្នក នូវ​ភាពស្រស់ស្អាត​បាន​កាន់តែ​ប្រសើរឡើង សម្រាប់​ផ្ទៃមុខ​។ រីឯ​កាមេរ៉ា​ក្រោយ​វិញ ត្រូវបាន​បំពាក់​មក​ជាមួយនឹង​មុខងារ AI កាមេរ៉ា​ក្រោយ 2 គ្រាប់ ដែលមាន​ទំហំ 13MP+2MP​។ រឹតតែ​ពិសេស​នោះ ចំពោះ​ផ្នែក​កម្លាំង​ថ្ម​វិញ មាន​ទំហំ​ធំ​រហូតដល់ 5000mAh​។ 
 
​លើសពីនេះទៅទៀត វា​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​វៃឆ្លាត នៅ​ក្នុងការ​សន្សំសំចៃ​ថាមពល​ថ្ម ធ្វើ​ឲ្យ​ការ​កាន់​ថ្ម​បានយូរ និង​បង្កើន​ថាមពល​ថ្ម​បាន​ទៀតផង​។ Y11 ដំណើរការ​ដោយ Processor ប្រភេទ octa-core ដែលមាន​ទំហំ 12nm និង​មាន​ល្បឿន 1.95 GHz​។ វា​មាន Ram 3GB & Rom 32GB ហើយ​លក្ខណៈពិសេស​រប​ស់ Funtouch OS 9.1 ផ្អែកលើ Android 9 ។ ដូចនេះហើយ​ទើប​ធ្វើ​ឲ្យ​ទូរស័ព្ទដៃ​មួយ​នេះ កាន់​តែមាន​ភាពងាយស្រួល​ជាង​មុន​។ ជាមួយនឹង​ពណ៌​របស់ Y11 នេះ​វិញ គឺ​យើង​មាន​ជម្រើស​ថ្មី​ពីរ​ពណ៌​ផងដែរ គឺ Mineral Blue (​ពណ៌​ស្លែ​ខៀវ​) និង Agate Red (​ពណ៌​ក្រហម​ក្រមៅ​)​។ កាន់តែ​ពិសេស​នោះ សម្រាប់​តម្លៃ​របស់​វា​វិញ គឺ​ត្រូវបាន​ដាក់លក់​នៅលើ​ទីផ្សារ ក្នុង​កញ្ចប់​តម្លៃ $139 តែប៉ុណ្ណោះ​។​
 
​សម្រាប់​អតិថិជន​របស់ vivo ដែល​ចង់​ក្លាយខ្លួនជា​ម្ចាស់​ស្មា​ត​ហ្វូ​ន​ជំនាន់​ក្រោយ vivo Y11 នេះ អ្នក​អាច​រក​ជាវ​បាន​នៅតាម​បណ្តា​ហាង​នានា​ទូទាំងប្រទេស ដែលជា​តំណាង​ចែកចាយ​របស់ vivo ចាប់ពី​ថ្ងៃទី ១ វិច្ឆិកា ឆ្នាំ ២០១៩ នេះ​តទៅ ៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Vivo
© រក្សាសិទ្ធិដោយ thmeythmey.com