អត្ថបទពាណិជ្ជកម្ម
ពិព័រណ៍​ពាណិជ្ជកម្ម អំពី​របៀប​រស់នៅ​ដ៏​ធំ​បំផុត បាន​វិល​ត្រឡប់មកវិញ​
04, Nov 2019 , 5:02 pm        
រូបភាព
ដោយ: ថ្មីៗ
​ពិព័រណ៍​ពាណិជ្ជកម្ម អំពី​របៀប​រស់នៅ​ដ៏​ធំ​បំផុត​នៅក្នុង​តំបន់ ដែលមាន​ឈ្មោះ​ជា​ភាសា​អង់ គ្លេ​ស​ថា​«STYLE Bangkok» បាន​វិល​ត្រឡប់មកវិញ ជាមួយនឹង​ទំនុកចិត្ត និង​ការទទួលខុសត្រូវ​កាន់​តែ​ធំ សម្រាប់​បម្រើ​សេចក្តីត្រូវការ​របស់​ម​នុស្ស​ជាតិ នៅក្នុង​តំបន់​។ 
 
​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ បាន​គូសបញ្ជាក់​នូវ​ការប្តេជ្ញាចិត្ត និង​ជោគជ័យ ក្នុង​ការរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម អំពី​របៀប​រស់នៅ​ដ៏​ធំ​បំផុត​របស់​អាស៊ី​គឺ​«STYLE Bangkok ខែតុលា​ឆ្នាំ ២០១៩» ដែល​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី ១៧ ដល់​ថ្ងៃទី​២១ ខែតុលា ឆ្នាំ ២០១៩ នា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​សន្និបាត​អន្តរជាតិ​ទីក្រុង​បាងកក នៅលើ​ទីលាន  ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​ជាង ៤១.០០០ ម៉ែត្រក្រឡា និង​មាន​ស្តង់​ចំនួន ១,៨០០ ចូលរួម​តាំង​បង្ហាញ​ផលិតផល​របស់ខ្លួន​។ ក្នុង​ពិព័រណ៍​ដ៏​ធំ​អស្ចារ្យ​នេះ បានទទួល​ស្វាគមន៍​វត្តមាន​អ្នកចូលរួម​ប្រមាណ ៥ ម៉ឺន​នាក់ មកពី ៧០ ប្រទេស​។​


 
​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ បាន​អះអាងថា ក្នុង​រយៈពេល​៥ ថ្ងៃ​នៃ​ព្រឹត្តិការណ៍​នេះ ការបញ្ជាទិញ​មានតម្លៃ​ជាង ២ ពាន់​លាន​បាត និង​ដែល​ត្រូវ​កត់ត្រា​ថា​បាន​កើនឡើង​ផងដែរ​។ លោក សាន​សឺ​ន សា​ម៉ា​ឡា​ប៉ា ( Sansern Samalapa) អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី បើក​នេះ​កត់សម្គាល់ថា ផលិតផល​អំពី​របៀប​រស់នៅ គឺជា​ឧស្សាហកម្ម​សំខាន់បំផុត​មួយ  ក៏ដូចជា​ព្រឹត្តិការណ៍​ដែល​បង្ហាញ​នូវ​ទំនិញ​ដ៏​មាន​សក្តានុពល​ខ្ពស់ ដែល​ផលិត​ចេញពី​វត្ថុធាតុដើម​មានគុណ​ភាព និង​ផលិត​ចេញពី​ការងារ​ហត្ថកម្ម​ជំនាញ ពោរពេញ​ទៅដោយ​សមត្ថភាព​។​
 
​លោក​បាន​បន្តថា ទោះបីជា​សេដ្ឋកិច្ចពិភពលោក កំពុង​ជួប​បញ្ហា​ប្រឈម និង​ការផ្លាស់ប្តូរ​ជាច្រើន​ក៏ដោយ ក៏​ឧស្សាហកម្ម​ផលិតផល​អំពី​របៀប​រស់នៅ​ថៃ នៅតែ​រឹងមាំ ហើយ​បរិមាណ​នាំចេញ​របស់​វា​នៅតែមាន​កម្រិត​ខ្ពស់ គឺ​ប្រមាណ​ជា ៥ ភាគរយ នៃ​ការនាំចេញ​ទាំងអស់ ក្នុង​ឆ្នាំ ២០១៨ ។​


 
​លោក ស៊ុ​ដេ​ត សូ​សូម​ប៊ុន (Somdet Susomboon) អធិការ និង​ជា​អគ្គនាយក​ស្តីទី នៃ​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ បាន​ពន្យល់​បន្ថែមទៀត​ថា STYLE Bangkok គឺជា​ឧបករណ៍​ទីផ្សារ​ដ៏​មានតម្លៃ​សម្រាប់​ថៃ ដែល​កំពុង​រៀបចំ​ព្រឹត្តិការណ៍​នេះ​ជា​លើក​ទី​៥ ដើម្បី​បង្ហាញ​ផលិតករ នូវ​របស់របរ​របៀប​រស់នៅ​ថៃ ទៅកាន់​អន្តរជាតិ​។ រហូតមកដល់​ពេលនេះ STYLE Bangkok កំពុងតែ​ក្លាយជា​ពិព័រណ៍​ពាណិជ្ជកម្ម​បែប​របៀប​រស់នៅ​អន្តរជាតិ ដែល​អាចឆ្លើយតប​ទៅនឹង​រាល់​តម្រូវការ​របស់​អតិថិជន និង​អ្នកទិញ នៅក្នុង​ឧស្សាហកម្ម​ដែលមាន​ការផ្លាស់ប្តូរ​ឥតឈប់ឈរ​។​
 
​នៅក្នុង​រយៈពេល​នៃ​ការរៀប​ចំនេះ បាន​ទាក់ទាញ​អ្នកចូលរួម​តាំង​ពិ​ព័រ​ណ៌​បរទេស មានដូចជា​វៀតណាម ហុងកុង  ចិន ហ្កា​ណា ជប៉ុន តៃវ៉ាន់ ឥណ្ឌា ម៉ាឡេស៊ី កូរ៉េខាងត្បូង  កម្ពុជា ឡាវ ភូមា  ។​ល​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com