អត្ថបទពាណិជ្ជកម្ម
អបអរបុណ្យអុំទូក Nokia កំពុងបញ្ចុះតម្លៃលើទូរស័ព្ទ២ម៉ូឌែល ដែលកំពុងពេញនិយមខ្លាំងក្នុងប្រទេសកម្ពុជា ![](https://image.thmeythmey.com/pictures/2019/11/05/untitled-1_copy.jpg)
×![]()
នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ហ្វេនៗរបស់ Nokia ទាំងអស់ ព្រោះក្រុមហ៊ុន Nokia នឹងបញ្ចុះតម្លៃលើទូរស័ព្ទ ២ ម៉ូឌែល ដែលកំពុងទទួលបានការពេញនិយមខ្លាំង ក្នុងប្រទេសកម្ពុជានាឱកាសបុណ្យអុំទូកខាងមុខនេះ។ បន្ទាប់ពីបានចរាចរលក់ស្មាតហ្វូន Nokia 4.2 និង Nokia 3.2 មួយរយៈមក Nokia បានសម្រេចបញ្ចុះតម្លៃបន្ថែមទៀត ទៅលើទូរសព្ទ ២ ម៉ូឌែលនេះ ដើម្បីសម្រួលដល់បងប្អូនប្រជាពរដ្ឋ ដែលថវិការតិចតូច ហើយចង់បានស្មាតហ្វូនមួយប្រើនឹងគេ។ Nokia 4.2 បានបញ្ចុះតម្លៃពី ១៥៥ ដុល្លារ មកត្រឹម ១៣៩ ដុល្លារ និងម៉ូឌែល Nokia 3.2 បញ្ចុះតម្លៃពី ១៤៥ ដុល្លារ មកត្រឹម ១២៩ ដុល្លារប៉ុណ្ណោះ។ រួសរាន់ឡើងការបញ្ចុះតម្លៃនេះ មានរហូតដល់អស់ពីស្ដុក។ បន្ថែមពីនេះ លោកអ្នកជាវស្មាតហ្វូនទាំង ២ ម៉ូឌែលនេះ ក៏នឹងទទួលបានអាវភ្លៀងមួយឈុតយ៉ាងស្រស់ស្អាតផងដែរ។
គួររំលឹកថា Nokia 4.2 បានរចនាឡើងជាមួយរួបរាងស្រស់ស្អាតមែនទែន វាមានទម្ងន់ ១៦១ ក្រាម និងមានរាងស្លីមងាយស្រួលកាន់ពេញដៃ។ ផ្នែកខាងក្រោយរបស់ទូរសព្ទ Nokia 4.2 ដោយមានកាមេរ៉ា ២គ្រាប់ នៅខាងក្រោយ ជាមួយនឹង Flash មួយគ្រាប់ អមជាមួយ logo របស់ Nokia នៅចំកណ្ដាលទូរសព្ទផ្នែកខាងក្រោយយ៉ាងស្រស់ស្អាត។ ផ្នែកខាងស្ដាំ ភ្ជាប់មកជាមួយប៊ូតុងសំឡេង និងប៊ូតុងចាក់សោរ។
![](https://image.thmeythmey.com/pictures/2019/11/05/nokia__1_.jpg)
លើសពីនេះ Nokia 4.2 បានបំពាក់ប៊ូតុងជំនួយការ Google Assistant នៅផ្នែកខាងឆ្វេងរបស់វា។ ផ្នែកខាងមុខរបស់ទូរសព្ទ បានបំពាក់មកជាមួយនឹងអេក្រង់ IPS LCD ដែលមានទំហំ 5.71 អ៊ីញ កម្រិតបង្ហាញរូបភាព 720 x 1520 pixels ជាមួយដង់ស៊ីតេ 295 ppi។
ទូរស័ព្ទដែលមានអេក្រង់បែបដំណក់ទឹកមួយនេះ ប្រតិបតិ្តការដោយប្រព័ន្ធ Android 9.0 (Pie) ជាមួយបន្ទះឈីប Qualcomm SDM 439 Snapdragon, CPU Octa-core និង GPU Adreno 505។ ទូរស័ព្ទនេះ មាន RAM 3GB និងអង្គផ្ទុកទិន្ន័យ 32GB និងបំពាក់នូវថាមពលថ្ម 3000 mAH។ Nokia 4.2 បានបំពាក់ជាមួយកាមេរ៉ាភ្លោះផ្នែកខាងក្រោយ ដោយមួយគ្រាប់មានទំហំ 13 MP និងកម្រិត f/2.2 និងមួយគ្រាប់ទៀត 2 MP និងកម្រិត f/1/3 អាចថតវីដេអូ 1080p@30fps។ កាមេរ៉ាផ្នែកខាងមុខ ទំហំ 8 MP កម្រិត f/2.0។
ចំណែកឯម៉ូឌែល Nokia 3.2 វាមានទម្ងន់ ១៨១ ក្រាម បំពាក់មកជាមួយ ISP LCD ទំហំ 6.26 អ៊ីញ និងកម្រិតបង្ហាញរូបភាព 720 x 1520 pixel ដង់ស៊ីតេ 269 ppi។ Nokia3.2 ប្រតិបតិ្តការឡើងដោយប្រព័ន្ធ Android 9.0 (Pie) និងអាចធ្វើបច្ចុប្បន្នភាពបានបន្ថែមទៀត។ ទូរស័ព្ទនេះ បំពាក់ជាមួយបន្ទះឈីប Qualcomm SDM 429 Snapdragon 429 និង CPU Adreno 504។ ទូរស័ព្ទជំនាន់ក្រោយ Nokia3.2 មានកាមេរ៉ាទំហំ 13 MP, f/2.2 ដែលធ្វើការបានល្អ នៅទីងងឹត និងផ្នែកខាងមុខមានទំហំ 5 MP, f/2.2។ វាមានរ៉េម 3 RAM និងអង្គផ្ទុកទិន្ន័យ 32 GB និងមានថាមពលថ្មរហូតដល់ 4000 mAh។ HMD Global ក៏បានបំពាក់ប៊ូតុងជំនួយការ Google Asisstant មកជាមួយផងដែរ។ កាន់តែពិសេស ក្រៅពីការដោះសោរ ដោយស្កេនក្រយៅដៃ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com