ជាតិ
អត្ថបទពាណិជ្ជកម្ម
រៀបការ​ចំ​ថ្ងៃ​៩ វិច្ឆិកា គូ​ស្វាមីភរិយា​ថ្មី​១​គូ យក​អំបុក​ដូងខ្ចី និង​ចេកពងមាន់ ធ្វើជា​បង្អែម​
05, Nov 2019 , 7:35 pm        
រូបភាព
ដោយ: ថ្មីៗ
​គូ​ស្វាមីភរិយា​ថ្មី ១​គូ ដែល​កូន​ក​ម្លោះ ឈ្មោះ ហេង រតនា​ពិសិដ្ឋ និង​កូនក្រមុំ ឈ្មោះ ហេង​សិរី​រតនា បានជ្រើសរើស​យក អំបុក​ដូងខ្ចី និង​ចេកពងមាន់ ធ្វើជា​បង្អែម នៅក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា​នេះ​។ នេះ​ទំនងជា​លើកដំបូង​បង្អស់ ដែល​អំបុក​ដូងខ្ចី និង​ចេកពងមាន់ នឹងត្រូវ​រៀបចំ​ជា​បង្អែម​យ៉ាង​ឆ្ងាញ់​ពិសា​សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវកិត្តិយស នៅក្នុង​កម្មវិធី​រៀប​មង្គលការ​។
 
​បើតាម​គូ​ស្វាមី ភរិយា​ថ្មី មួយគូ​នេះ  ការជ្រើសរើស អំបុក​ដូងខ្ចី និង​ចេកពងមាន់ ជា​បង្អែម នៅក្នុង​ថ្ងៃ​ពិសេស​ដូច្នេះ គឺ​ដើម្បី​ឲ្យ​ជីវិត​គូ​ស្វាមីភរិយា​របស់ខ្លួន បានកើត​កាល​វាលគុម្ព ត្រជាក់ត្រជំ ដូច​ទឹក​អង្គ បំពង់​ខ្ចី និង​ទុកជា​អនុស្សាវរីយ៍​ប្រចាំឆ្នាំ ២០១៩​។​



លោក ទូច រដ្ឋា នាយក​គ្រប់គ្រង​ទូទៅ​ចុងភៅ សេង ហុក​ហេង បាន​លើកឡើងថា ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​២០១៩ នេះ ដើម្បី​ចូលរួម​លើកស្ទួយ​បង្អែម​ខ្មែរ និង​ផលិតផល​ក្នុងស្រុក ចុងភៅ សេង​ហុក​ហេង នឹង​រៀបចំ​យ៉ាង​សម្អិតសម្អាង​នូវ​បង្អែម​អំបុក​ដូងខ្ចី និង​ចេកពងមាន់ សម្រាប់​ទទួលភ្ញៀវ​កិត្តិយស ដែល​នឹង​អញ្ជើញពិសារ​ភោ​ជ​នា​អាហារ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​គូ​ស្វាមីភរិយា​ទាំង​២ ក៏ដូចជា សម្រាប់​ពិធី​ផ្សេងៗ​បន្តទៀត​។​
 


គួរបញ្ជាក់​ផងដែរ​ថា បង្អែម​អំបុក​ដូងខ្ចី ត្រូវបាន​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន និយម​ពិសា​ក្នុងឱកាស​អបអរសាទ​រ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែល​នៅ​ឆ្នាំនេះ កម្ពុជា​នឹង​រៀបចំ​នៅ​ថ្ងៃទី ១០ ដល់ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩៕






(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com