អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ​បាន​ផ្តួច​ផ្តើមធ្វើ​ពិធីបុណ្យ​កឋិនទាន​ដ៏​ធំ និង​អធិកអធម​មួយ​ជាមួយ​សមាជិក​
07, Nov 2019 , 12:02 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក​ឧក​ញា អ៊ុច សម្បត្តិ និង លោកជំទាវ ហ៊ឹម សុ​ភ័​ក្រ ដែលជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ របស់​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ    បាន​ផ្តួចផ្តើម​ពិធីបុណ្យ​កឋិនទាន​ដ៏​ធំ និង​អ​ធិ​អធម​មួយ របស់​មហា​គ្រួសារ​កក់ក្តៅ កាលពី​ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែលមាន​ការចូលរួម​ពី​សមាជិក​តំណាង​ចែកចាយ​គ្រួសារ​កក់ក្តៅ​រាប់រយ​នាក់  បាន​ដង្ហែរ​អង្គ​កឋិន ទៅកាន់​វត្ត​រលាំង​កំពូល ស្ថិតនៅ​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​
 
​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ គឺជា​ក្រុមហ៊ុន​គ្រឿងសម្អាង​ម៉ាក​សញ្ញា​ក្នុងស្រុក​មាន​រោងចក្រ​ផលិត​ផ្ទាល់ខ្លួន ដែល​កំពុងតែ​ល្បីល្បាញ​ឈ្មោះ​និង​ជោគជ័យ​យ៉ាងខ្លាំង​លើ​វិថី​ជំនួញ​អន​ឡាញ ព្រមទាំង​ជា​ក្រុមហ៊ុន ដែល​បាន​ជួយ​ស្រី្ត​មេផ្ទះ  និង​ស្ត្រី​រកចំណូលបាន​តិច​រាប់ម៉ឺន​នាក់ នៅក្នុង​ប្រទេស​កម្ពុជា ឲ្យ​រកចំណូលបាន​ច្រើន និង​ក្លាយជា​ស្ត្រី​អ្នកជំនួញ​ដ៏​ខ្លាំងពូកែ ។​
 
​គូសបញ្ជាក់​ផងដែរ ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ មិនមែន​ត្រឹម​ជា​ក្រុមហ៊ុន​ដែល​បាន​ជួយ​ដល់​ស្ត្រី​មេផ្ទះ​រាប់ម៉ឺន​នាក់​អាច​រកចំនូលបាន​នោះទេ ក្រុមហ៊ុន​ក៏បាន​ជួយ​ពួកគាត់​ឲ្យ​ចូលរួម​ពិធីបុណ្យ​បែប​សាសនា ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព និង​ភាពកក់ក្តៅ ភាពជោគជ័យ​ទៅមុខ​ទាំងអស់គ្នា​ក្រោម​ដំបូល​ដ៏​សែន​កក់ក្តៅ​របស់​ក្រុមហ៊ុន​។  ក្រៅពី​ការរកស៊ី​ជោគជ័យ លោក​ឧក​ញា​អគ្គនាយក និង​លោកជំទាវ​អគ្គនាយិកា ក៏​តែងតែ​គិតគូ​លើ​បុណ្យទាន និង​ព្រះពុទ្ធសាសនា​ផងដែរ ជឿថា​ធ្វើ​ល្អ​បានល្អ ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព និង​ទទួលបាន​ជោគជ័យ​ដូច​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ​ដែរ​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Hang Meas
© រក្សាសិទ្ធិដោយ thmeythmey.com