អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart រៀបចំ​ការប្រគំ​តន្ត្រី​សប្បុរសធម៌​ស្នាមញញឹម​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​
29, Nov 2019 , 2:25 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រុមហ៊ុន Smart Axiata បានប្រកាស​កម្មវិធី​ប្រគំ​តន្ត្រី​សប្បុរសធម៌​ដែលមាន​កា​ចូលរួម​ពី ក្រុម​សិល្បៈករ​-​សិល្បៈការិនី​ល្បីៗ​ក្នុងស្រុក​ជាច្រើន  ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​បន្ថែម​ពី មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​មួយ ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែលជា​មន្ទីរពេទ្យ​កុមារ​ឈានមុខ​គេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​មន្ទីរពេទ្យ​ដែល​បានផ្តល់​ការព្យាបាល​ដោយ​ឥត​គិត​ប្រាក់​ដល់​កុមារ​កម្ពុជា​រាប់លាន​នាក់​។
 
​លោក Thomas Hundt (​ថូ​ម៉ាស ហ៊ុន​) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា​៖ «​យើង​ពិត​ជាមាន​មោទនភាព​ណាស់​ដែល​បានធ្វើការ​ជាមួយនឹង​សិល្បៈករ​-​សិល្បៈការិនី ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​បំផុត​ក្នុងស្រុក ដើម្បី​ជួយ​ដល់​មូលនិធិ​ដ៏​អស្ចារ្យ​មួយ​នេះ ដែល​បានផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​កុមារ​កម្ពុជា​។ បុគ្គលិក និង​និយោជិត​ជាច្រើន​របស់​យើង​ក៏​ធ្លាប់​ទទួលបាន​ការថែទាំ​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា​ផងដែរ ហេតុនេះហើយ បានជា​យើង​សម្រេចចិត្ត​មិន​ត្រឹមតែ​ធ្វើការ​បរិ​ច្ឆា​គ​ប្រាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប្រើប្រាស់​ធនធាន​ដែល​យើង​មាន ដើម្បី​ជួយ​លើកកម្ពស់​មូលនិធិ​មួយ​នេះ​ឲ្យ​កាន់តែ​ល្អប្រសើរ​ផងដែរ​»​។ 


 
​តារាចម្រៀង​ល្បីៗ​ក្នុងស្រុក​ជាច្រើន​ដូចជា ក្រុម​តន្ត្រី SmallWorld SmallBand  (SWSB) កញ្ញា ចិត្ត ក​ញ្ច​នា កញ្ញា​ពេជ្រ សោភា កញ្ញា Adda លោក G-Devith កញ្ញា Laura Mam លោក​អូន និង​កញ្ញា​ទេព បូ​ព្រឹក្ស នឹង​រួមគ្នា​សម្តែង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​សប្បុរសធម៌​របស់​ក្រុមហ៊ុន Smart ដែល​នឹង​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩ នៅ​រោង​មហោស្រព​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ទស្សនទាន «​ធ្វើ​រឿង​ល្អ​ថ្ងៃនេះ​»​។ 
 
​តារាចម្រៀង​នាំមុខ​ពី​ក្រុម SWSB កញ្ញា រិទ្ធី លម្អ​កេសរ បាន​ឲ្យ​ដឹងថា​៖ «​មន្ទីរពេទ្យ​គន្ធបុប្ផា គឺជា​មន្ទីរពេទ្យ​ដ៏​ពិ​សេសមួយ​ស្ថិតក្នុង​បេះដូង​របស់ខ្ញុំ ដោយសារតែ​ក្តី​ស្រឡាញ់ និង​ការជួយ​របស់​មន្ទីរពេទ្យ​នេះ ទៅលើ​សុខភាព និង​សុខុមាលភាព​របស់​កុមារ​កម្ពុជា​។ ខ្ញុំ​ពិតជា​មាន​កិត្តិយស​ណាស់​ដែល​ចូលរួមចំណែក​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​សប្បុរសធម៌​ដ៏​ពិសេស​មួយ​នេះ​របស់​ក្រុមហ៊ុន Smart ហើយ​ខ្ញុំ​សង្ឃឹមថា​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​នឹងចូលរួម​ក្នុង​យុទ្ធនាការ​រ៉ៃអង្គាសប្រាក់​ថវិការ​ឲ្យ​បាន​កាន់តែច្រើន​តាមតែ​អាចធ្វើ​ទៅបាន​សម្រាប់​មន្ទី​រ​ពេទ្យ​»​។ 
 
​សំបុត្រ​មួយ​សន្លឹក​មានតម្លៃ ១០​ដុល្លារ ហើយ​រាល់​ប្រាក់ចំណូល​ពី​ការលក់​សំបុត្រ​ទាំងអស់ នឹងត្រូវ​បរិ​ច្ឆា​ក​ទៅ​ឲ្យ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។ ស្របពេល​ជាមួយគ្នានេះ ក្រុមហ៊ុន Smart នឹង​បរិ​ច្ឆា​គ​ថវិការ​បន្ថែម​១០​ដុល្លារ ទៅលើ​រាល់​ចំនួន​សំបុត្រ​ដែល​បាន​លក់​ចេញ ដើម្បី​បន្ថែម​ថវិការ​សម្រាប់​មូលនិធិ​ពី​ការលក់​សំបុត្រ​។ រាល់​អតិថិជន​ទិញ​សំបុត្រ​ចូល​ទស្សនា​ទាំងអស់ នឹង​ក្លាយ​សមាជិក​គាំទ្រ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។ សាធារណរ​ជន​ក៏​អាច​ធើ្វ​ការ​បរិ​ច្ឆា​ក​បន្ថែមទៀត​តាមរយៈ​ការទិញ​សម្ភារៈ​ផ្សេងៗ​ក្នុង​ការប្រគំ​តន្ត្រី​នេះ​ផងដែរ​»​។ 


 
​ក្នុងនាម​ជា​អ្នក​ផ្តួចផ្តើម​កម្មវិធី​ប្រគំ​តន្ត្រី​នេះ ក្រុមហ៊ុន Smart រួមជាមួយ​នឹង​ដៃគូ​សហការ​ជាច្រើន​ទៀត នឹង​រ៉ាប់រង​រាល់​ការចំណាយ​ទាំងអស់ ដែលមាន​ចំនួន​មិនតិចជាង ១០០ ០០០ ដុល្លារ​ឡើយ​សម្រាប់​ការរៀបចំ​ការប្រគំ​តន្ត្រី ក៏ដូចជា​ការបង្កើត​យុទ្ធ​នា​ការស្វែងយល់​បន្ថែម ដើម្បី​បង្កើន​ការ​បរិ​ច្ឆា​ក​ជា​សាធារណៈ​សម្រាប់​មូលនិធិ​នេះ​។ លើសពីនេះទៅទៀត ក្រុមហ៊ុន Smart ក៏បាន​សន្យា​ផ្ដល់​ថវិការ​បង្គ្រប់​ចំនួន​ទឹកប្រាក់​បរិ​ច្ឆា​គ​ផងដែរ ប្រសិនបើ​ទឹកប្រាក់​ដែល​ប្រមូលបាន​ពី​ការលក់​សំបុត្រ និង​សម្ភារៈ​ផ្សេងៗ មាន​ចំនួន​តិចជាង​គោលដៅ​ដែល​ត្រូវ​បានកំណត់​ចំនួន ១០០ ០០០ ដុល្លារ​នោះ​។ 
 
​លោក​វេជ្ជបណ្ឌិត ចាន់ ណា​រិ​ទ្ធិ នាយក​លេខាធិការដ្ឋាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​ការប្រគំ​តន្ត្រី​នេះ​គឺជា​ឱកាស​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​វ័យក្មេង ដើម្បី​ប្រមូល​ផ្តុំគ្នា​ចូលរួម​កំសាន្ត និង​សម្តែង​ការគោរព ក៏ដូចជា​ថ្លែងអំណរគុណ​ដល់​ក្រុម​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិកា​ជាច្រើន ដែល​នៅតែ​បន្ត​ផ្តល់​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​ប្រកបដោយ​គុណភាព​ខ្ពស់បំផុត ដល់​ប្រជាពលរដ្ឋ​ដែលជា​ធនធាន​ដ៏​សំខាន់បំផុត​របស់​យើង​ជា​កុមារ​កម្ពុជា សម្រាប់​រយៈពេល​ច្រើនជាង​២៥​ឆ្នាំ កន្លងមកនេះ​។ ក្នុងនាម​ជា​អ្នកតំណាង​ឲ្យ​មន្ទីរពេទ្យ​ទាំងមូល អ្នកជំងឺ និង​ក្រុមគ្រួសារ​របស់​អ្នកជំងឺ ក៏ដូចជា ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ខ្ញុំ​សូម​សម្តែង​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​របស់​យើង​ដល់​ក្រុមហ៊ុន Smart សិល្បៈករ​-​សិល្បៈការិនី និង​រាល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​នឹង​ចូលរួមចំណែក​ក្នុង​កម្មវិធី​ផ្តួច ផ្តើម​នេះ​»​។ 
 
​សំបុត្រ​ចូលរួម​ទស្សនា​ទាំងអស់ នឹង​ដាក់លក់​ចាប់ពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៩​តទៅ នៅតាម​ទីតាំង​ចំនួន​៦ ទូទាំង​រាជធានីភ្នំពេញ នៅតាម Smart Shop ទាំងអស់​រួមមាន Smart Shop ផ្លូវ​មុន្នី​វង្ស Smart Shop មហាវិថី​ព្រះ​នេ​រុ​ហ៍ Smart Shop កោះ​ពេជ្រ Smart Shop អ៊ី​អន​ម៉​ល និង អ៊ី​អន​ម៉​ល​សែន​សុខ និង Smart Shop ធី​ខេ អេ​ហ្វេ​ណូ (​ទួលគោក​)​។ 
​សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ការប្រគំ​តន្ត្រី​ខាងមុខនេះ សូម​តាមដាន​លើ​គេហទំព័រ Facebook ខាងក្រោម​នេះ​៖ www.facebook.com/smilecharitybysmart និង www.facebook.com/smartforcambodia ឬ​ចូលទៅ​កាន់​គេ​ទំព័រ www.smart.com.kh











(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com