អត្ថបទពាណិជ្ជកម្ម
ខ្មែរ ប៊ែ​វើ​រី​ជី​ស បង្ហាញ​រូបរាង​សំ​ប​កកំប៉ុង​ថ្មី ជាមួយ​រសជាតិ​កាន់តែ​អស្ចារ្យ​របស់​ស្រា​បៀរ​កម្ពុជា​
04, Dec 2019 , 10:50 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៩៖ លោក​ឧកញ៉ា លាង ឃុន ស្ថាបនិក និង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បានប្រកាស និង បង្ហាញ​ជា​ផ្លូវការ​នូវ​រូបរាង​កំប៉ុង​ថ្មី​ស្រា​បៀរ​កម្ពុជា នៅក្នុង​សន្និសីទ​ព័ត៌មាន ក្រោម​វត្តមាន​ចូលរួម​ពី​ដៃគូ​ចែកចាយ អ្នកលក់​បន្ត និង ដៃគូ​ពាណិជ្ជកម្ម​មកពី​បណ្តា​ខេត្ត​ក្រុង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។
 
​លោក​បាន​មានប្រសាសន៍ថា ៖«​រូបរាង​ថ្មី ហើយ​ទាន់សម័យ​របស់​កំប៉ុង​ស្រា​បៀរ​កម្ពុជា​សក្តិសម​បំផុត​សម្រាប់​ការជួបជុំ និង​កម្មវិធី​ជប់លៀង​ផ្សេងៗ​របស់​ពលរដ្ឋ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ ដោយសារ​តម្រូវការ​រ​បស់​ពួកគេ​ចាប់ផ្តើម​ទាមទារ​អ្វី​ថ្មី បន្ថែម​ពីលើ​គុណភាព​ស្រា​បៀរ​ដែល​ពួកគេ​ធ្លាប់​ពិសា និង រង្វាន់​ដែល​ពួកគេ​ធ្លាប់​ទទួលបាន​។​»
 
​ដោយឡែក​លោក​ឧក​ញ្ញា លាង ពៅ​( ភី​ធើរ​) អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែលជា​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា​បាន​បកស្រាយ​លម្អិត​ពី​រចនាបថ​រូបរាង​ថ្មី​ស្រា​បៀរ​កម្ពុជា​នេះ​ផងដែរ​ថា ៖«​រចនាបថ​ថ្មី​នេះ ត្រូវបាន​រចនា​ឡើង​ដោយ​ផ្សំផ្គុំ​ពី​រូបគំនូរ​រចនា​បែប​ខ្មែរ​ស៊ី​វិ​ល័យ​ដោយ​លាយ​ប​ញ្ជូ​ល​រូប​ស្រូវ​សាលី និង ផ្កា​ហប ដើម្បី​បង្ហាញ​ពី​ទំនុកចិត្ត ទំនើប និង​ភាពទាន់សម័យ​របស់​ស្រា​បៀរ​កម្ពុជា  ហើយ​រក្សា​នូវ​អត្តសញ្ញាណ​ផលិតផល​ដែលមាន​គុណភាព​តំណាង​ផលិតផល​ប្រទេស​កម្ពុជា​តាមរយៈ​រូបគំនូរ​ផ្កាចន្ទន៍ និង ឈ្មោះ​ប្រទេស​កម្ពុជា​ជា​ភាសារ​អង់គ្លេស​»​។​


 
​លោក​បន្ថែមទៀតថា ៖«​ទម្រង់​ចតុកោណកែង​ទោល​ឆ្ពោះទៅមុខ ដែលមាន​ផ្ទៃ​ពណ៌​ក្រហម និង ឈ្មោះ​ប្រទេស​កម្ពុជា​ជា​ភាសារ​អង់គ្លេស​នៅ​កណ្តាល​នោះ គឺ​យើង​ចង់បង្ហាញ​ថា​ស្រា​បៀរ​កម្ពុជា​នឹង​រួម​ដំណើរ​ជាមួយ​ពលរដ្ឋ​កម្ពុជា​ជានិច្ច​ដើម្បី​ឆ្ពោះទៅរក​ភាព​រីកចម្រើន​ទាំង​ការរស់នៅ​ប្រចាំថ្ងៃ​និង​អនាគត​។ រូប​សញ្ញា​សំខាន់​ចុងក្រោយ​នោះ​គឺ​អក្សរ “C” ក្នុង​រង្វង់​នៅ​ពី​ខាងលើ​នោះ គឺ​ឆ្លុះបញ្ចាំង​អំពី​ឧត្តមភាព និង គុណ​តម្លៃ​នៃ​ម៉ាក​សញ្ញា​នៃ​ផលិតផល​ស្រា​បៀរ​កម្ពុជា​»​។​
 
​លោក​ក៏បាន​បកស្រាយ​ពី​រង្វាន់​ដែល​អតិថិជន​នឹងមាន​ឱកាស​ឈ្នះ​ពី​ក្រវិល​កំប៉ុង​រូបរាង​ថ្មី​នៃ​ស្រា​បៀរ​កម្ពុជា​នេះ រួមមាន​ឡាន​ទំនើប​ម៉ាក Porsche Cayenne 2020 រហូត​ទៅដល់​ចំនួន​១២ គ្រឿង ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​អង់គ្លេស ទឹកប្រាក់​សុទ្ធ ៥០ លាន​រៀល ,៥ លាន​រៀន ,១០​ម៉ឺន​រៀល ,៥​ម៉ឺន​រៀល និង រង្វាន់​ជាច្រើន​ផ្សេងទៀត​។    
 
​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា​ក៏បាន​ថ្លែងអំណរគុណ​ដល់ដៃ​គូ​ចែកចាយ និង អ្នកលក់​បន្ត ស្រា​បៀរ​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជំរុញ​ផលិតផល​នេះ​ឱ្យ​ដល់ដៃ​អ្នកប្រើប្រាស់​ផ្ទាល់ និង​ចំពោះ​ការគាំទ្រ​ពី​ពលរដ្ឋ​កម្ពុជា​ដែល​បានផ្តល់​ទំនុកចិត្ត​លើ​គុណភាព និង​រសជាតិ​ស្រា​បៀរ​កម្ពុជា កន្លងមក​ផងដែរ ទើប​ស្រា​បៀរ​កម្ពុជា​បានក្លាយ​ជា​ផលិតផល​ដែល​នាំមុខគេ ក្នុង​វិស័យ​ស្រា​បៀរ​នាពេល​បច្ចុប្បន្ន​។​
 
​លោក​ក៏​សំណូមពរ​ឱ្យ​ពលរដ្ឋ​កម្ពុជា​បន្ត​គាំទ្រ​ជ្រើសរើស​ស្រា​បៀរ​កម្ពុជា​រូបរាង​ថ្មី​នេះ សម្រាប់​ការជួបជុំ និង ជប់លៀង​ផ្សេងៗ​ផងដែរ​។​









(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com