ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​បំបាត់​អា​ការៈឈឺ​សន្លាក់​មែន​ទេ​? ទទួលទាន​ភេសជ្ជៈ​ទាំងនេះ​
06, Dec 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជាទូទៅ​ការឈឺចាប់​ត្រង់​សន្លាក់ គឺ​ច្រើនតែ​បណ្ដាលមកពី​ជំងឺ​រលាក​សន្លាក់​។ ទោះជា​យ៉ាងណា កុំ​បារម្ភ​ពេក​! បញ្ហា​ឈឺសន្លាក់ ជំងឺ​រលាក​សន្លាក់ ក៏ដូចជា​ការ​រលាក​ផ្សេងៗ​ក្នុង​រាងកាយ អាច​ទប់ស្កាត់​ជាមុន ឬ​សម្រាល​អាកា​រៈការ​ឈឺចាប់​បាន​តាមរ​យៈ​ការរួមបញ្ចូល​ភេសជ្ជៈ​ធម្មជាតិ​មួយចំនួន​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ ថា​តើ​ភេសជ្ជៈ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​នូវ​ប្រភេទ​នៃ​ភេសជ្ជៈ​ដែល​អ្នក​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ដើម្បី​រក្សា​សុខភាព​សន្លាក់​ជៀស​ផុតពី​ជំងឺ ឬ​អាកា​រៈរ​លាក​ផ្សេងៗ ៖
 
១. តែ​ខ្ញី​

​តែ​ខ្ញី​មាន​ផ្ទុក​សារធាតុ​ប្រឆាំងនឹង​ការ​រលាក ហើយ​នៅពេល​ការ​រលាក​ត្រូវបាន​កាត់បន្ថយ ការឈឺចាប់​ក៏​បាត់​ទៅតាម​នោះដែរ​។​
 
២. ទឹក​ម្នាស់​ស្រស់​

​ទឹក​ផ្លែ​ម្នាស់​ស្រស់ គឺមាន​ផ្ទុក​នូវ​ជាតិ​អាស៊ីត​ធម្មជាតិ​ដែល​អាចជួយ​ទប់ស្កាត់​ជំងឺ​រលាក​សន្លាក់​និង​កាត់បន្ថយ​អា​ការៈឈឺ​សន្លាក់​បាន​យ៉ាង​ប្រសើរ​។ ហើយ​ប្រសិនបើ​អ្នកមាន​ការឈឺចាប់​ខ្លាំង​បន្ទាប់ពី​ធ្វើ​លំ​ហាត់ប្រាណ​អ្នក​អាច​ទទួលទាន​ទឹក​ផ្លែ​ម្នាស់​ស្រស់ ១ កែវ ដើម្បី​កាត់បន្ថយ​ការឈឺចាប់​។​
 
៣. ទឹក​ទំពាំងបាយជូរ​ស្រស់​

​ទំពាំងបាយជូរ​ជា​ប្រភព​នៃ​សារធាតុ proanthocyanidin មាន​ប្រសិទ្ធភាព​កាត់បន្ថយ​ការ​រលាក​និង​ឈឺចាប់​។​
 
៤. តែ​បៃតង​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ polyphenols ដែលមាន​លក្ខណៈសម្បត្តិ​ប្រយុទ្ធប្រឆាំង​ការ​រលាក​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ ដូច្នេះ​ដើម្បី​ចៀសផុត ក៏ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាក​សន្លាក់ ចូរ​ទទួលទាន​តែ​បៃតង​ជាប្រចាំ​។​
 
៥. ទឹក​ប៉ោម​ស្រស់​

​ផ្លែ​ប៉ោម​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ anthocyanins និង​សារធាតុ​ប្រឆាំង​ការ​រលាក​មួយទៀត​ហៅថា quercetin ដែលមាន​ប្រសិទ្ធភាព​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង ក៏ដូចជា​បន្ធូរ​អាកា​រៈ​នៃ​ជំងឺ​រលាក​សន្លាក់​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com