Xiaomi ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ពិភពលោក ឈាន មុខគេមួយ បានប្រកាសនូវវត្តមានរបស់ស្មាតហ្វូនថ្មីត្រកូល Mi Note series របស់ខ្លួននោះគឺ Mi Note 10 និង Mi Note 10 Pro ដែលជាស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជា កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ 2019 កន្លងទៅនេះ ។ស្មាតហ្វូនទាំងពីរនេះ គឺជាស្មាតហ្វូនដែលបំពាក់នូវកាមេរ៉ាមានទំហំធំដល់ទៅ 108MP និងមានការឌីស្សាញយ៉ាងល្អឥតខ្ចោះថែមទៀតផង។ ស្មាតហ្វូន Mi Note 10 នេះ មានភ្ជាប់ជាមួយ នឹងថាមពលថ្មធំទំហំដល់ទៅ 5260mAh និងផ្តល់នូវបទពិសោធន៍នៃការថតរូបភាពយ៉ាងអស្ចារ្យថែមទៀត ដែលអ្នកប្រើប្រាស់នឹកស្មានមិនដល់នោះទេ។
ព្រឹត្តការណ៍នេះ ត្រូវបានក្រុមហ៊ុន Xiaomi ប្រារព្ធធ្វើឡើងនៅសណ្ឋាគារ ហួង សាន ដែលមានទីតាំងស្ថិតនៅទល់មុខរដ្ឋសភា ជាមួយនឹងវត្តមានរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន រួមនឹងអ្នកចែកចាយបន្ត ហើយនឹងម្ចាស់ហាងលក់ទូរស័ព្ទ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។
សូមស្វាគមន៍មកកាន់សករាជថ្មីនៃកាមេរ៉ា Penta
ស្មាតហ្វូនស៊េរីថ្មី Mi Note 10 របស់ក្រុមហ៊ុន Xiaomi នេះមានភ្ជាប់ជាមួយនឹងកាមេរ៉ា ៥ គ្រាប់ផ្សេងគ្នា ដែលមាន ទំហំ 108MP wide-angle lens, 5MP telephoto lens, 12MP telephoto lens, 20MP ultra wide-angle lens និង macro lens ។ កាមេរ៉ានេះផ្តល់នូវបទពិសោធន៍នៃការ Zoom បានយ៉ាងអស្ចារ្យគ្មានដែនកំណត់ចាប់ពី 0.6x ទៅ 50x ដែលរក្សានូវគុណភាពរូបភាពបានយ៉ាងល្អឥតខ្ចោះជាទីបំផុតថែមទៀតផង។
![](https://image.thmeythmey.com/pictures/2019/12/13/xiaomi__1_.jpg)
កាមេរ៉ាគោលដែលមានទំហំ 108MP នេះអាចផ្តល់នូវការថតរូបភាពយ៉ាងអស្ចារ្យនៅក្នុងកម្រិតមួយថ្មីទៀតដែលធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យានេះឈានមុខគេនៅក្នុងឧស្សាហកម្មស្មាតហ្វូន។ ជាមួយនឹងសេនស័រ Samsung ISOCELL Bright HMX 108MP នេះ ស្មាត ហ្វូនស៊េរីថ្មី Mi Note 10 មានភ្ជាប់ជាមួយនឹងកម្រិតភាពច្បាស់ខ្ពស់បំផុតដល់ទៅ 12032 x 9024 ថែមទៀត។ នេះគឺជាលើកដំបូងបំផុតដែលកាមេរ៉ា 108MP នេះអាចធ្វើការថតរូបភាបនិងអាចព្រីនដាក់នៅលើផ្ទាំង ប៉ាណូដែល មានកម្ពស់ដល់ទៅ 4.24 m បាន។ កាមេរ៉ានេះមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 4-in-1 pixel binning និងសេនស័រ រូបភាពដែលមានទំហំ 1/1.33” ដែលមានន័យថា ស្មាតហ្វូននេះអាចថតរូបភាពបានច្បាស់ស្រស់ស្អាតនៅទីកន្លែង ដែលមានពន្លឺទាប ខណៈពេលដែលបច្ចេកវិទ្យា 4-axis OIS ក៏ជួយឲ្យរូបភាពច្បាស់ល្អគ្មានគូប្រៀបផងដែរ។
សម្រាប់អ្នកដែលស្រឡាញ់ការថតរូបភាពដែលចង់ធ្វើការថតរូបភាពច្បាស់ដូចធម្មជាតិនៅលើស្មាតហ្វូន Mi Note 10 នេះ គឺអាចមានភ្ជាប់ជាមួយនឹងកាមេរ៉ា 12MP 2x telephoto lens នៅក្នុងកម្រិត 50mm focal length ដែលនេះគឺជា focal lengths ដែលមានការពេញនិយមប្រើប្រាស់បំផុតសម្រាប់អ្នកថតកាមេរ៉ាអាជីពនោះ។ សម្រាប់ការថតនៅកន្លែងដែលមានពន្លឺទាបនោះ វាមានភ្ជាប់ជាមួយនឹង 1.4μm ភិចសែល និង dual PD autofocus ដែលធ្វើឲ្យរូបភាព Portraits របស់អ្នកស្រស់ស្អាតមិនធម្មតានោះទេ។
![](https://image.thmeythmey.com/pictures/2019/12/13/xiaomi__2_.jpg)
បើនិយាយអំពីកាមេរ៉ា 5MP 5x telephoto lens នេះគឺមានសមត្ថភាពនៃការពង្រីករូបភាពដល់ទៅ 10x hybrid និង 50x digital zoom ដែលធ្វើឲ្យការ Zoom បានច្បាស់ស្រស់ស្អាតគ្មានគូប្រៀបនោះទេ។ បន្ថែមពីនេះ សម្រាប់ Lens នេះក៏មានភ្ជាប់ជាមួយនឹងមុខងារ OIS និង f/2.0 aperture ដែលធ្វើឲ្យការថតរូបភាព នៅទីងងឹតបានស្រស់ស្អាតបំផុត។ ជាមួយនឹងកម្រិតនៃការបង្ហាញរូបភាព 117 degrees field of view កាមេរ៉ា 20MP ultra-wide angle នេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចធ្វើការថតរូបភាព Landscapes និងការថតរូបភាព ជាក្រុមបានយ៉ាងទូលាយថែមទៀតដោយមិនមានដាច់អ្នកណាម្នាក់ចេញពីរូបភាពនេះទេ ខណៈពេលដែលកាមេរ៉ា macro lens នេះផ្តល់នូវមុខងារ autofocus សម្រាប់រូបភាព Closeups ថែមទៀតផង។
កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន Mi Note 10 នេះមានភ្ជាប់ជាមួយនឹងមុខងារ all-new Night Mode 2.0 ដែលទ្រទ្រង់នូវការថតរូបភាពបានយ៉ាងស្រស់ស្អាត ដោយសារតែវាមានបច្ចេកវិទ្យា ដែលបញ្ចូលនូវការថតច្រើនបញ្ចូលគ្នា ដើម្បីជ្រើសរើសរូបភាពណាដែលច្បាស់ និងស្រស់ស្អាតបំផុត។ សម្រាប់អ្នកដែលចូលចិត្តការប្រគុំតន្ត្រី និងការថតរូបភាពនៅពេលយប់នោះ គឺនឹងទទួលបាននូវរូបភាពដ៏ច្បាស់ជាមួយនឹងកម្រិត RAW multi-frame ដែលគ្មានការរំខានពីគ្រាប់ Noise នោះទេ។
ស្មាតហ្វូនស៊េរីថ្មី Mi Note 10 នេះ ក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Shoot-Steady Video Technology សម្រាប់ការថតវីដេអូបានយ៉ាងរលូនថែមទៀតផង។ សមត្ថភាពនៃការថតរបស់កាមេរ៉ានេះគឺមានកម្រិត 960 frames-per-Second Macro Slow-Motion និងវីដេអូកម្រិត 4K ជាមួយនឹងកាមេរ៉ា ultra-wide angle ថែមទៀត។ អ្នកប្រើប្រាស់ជាច្រើនអាចប្រើប្រាស់នូវ Vlog mode សម្រាប់ការបន្ថែមនូវស្ទីលថ្មីៗជាច្រើននៅ លើវីដេអូនេះ ថែមទៀត ហើយវាក៏មានភ្ជាប់ជាមួយនឹង cinematic effects ចំនួន 7 ថែមទៀតផង។
![](https://image.thmeythmey.com/pictures/2019/12/13/xiaomi__3_.jpg)
ក្រៅពីមានកាមេរ៉ាដ៏ខ្លាំងក្លាចំនួន 5 គ្រាប់នៅខាងក្រោយនេះ ស្មាតហ្វូន Mi Note 10 នេះ ក៏មានកាមេរ៉ាខាងមុខ ដែលមានទំហំ 32MP ដែលផ្តល់នូវមុខងារជាច្រើនដូចជា AI beautify, AI portrait selfies, AI scene detection និង AI face unlock, panorama selfie និង palm shutter ដែលអាចធ្វើការ Selfies បានយ៉ាងអស្ចារ្យជាងមុនថែមទៀត។សម្រាប់អ្នកដែលចង់បានការថតវីដេអូបានយ៉ាងអស្ចារ្យបំផុតនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ផ្តល់ឲ្យស្មាតហ្វូន Mi Note 10 Pro នេះជាមួយនឹង 8-piece lens នៅលើកាមេរ៉ាគោល និងម៉េមូរីទំហំ 8GB RAM + 256GB storage ថែមទៀត។ ជាមួយនឹង 8-piece lens នេះនឹងធ្វើឲ្យរូបភាពកាន់តែច្បាស់ និងម៉ត់ល្អទៀតផង។
Style ថ្មីនៃការឌីស្សាញដ៏អស្ចារ្យគ្មានគូប្រៀប
ស្មាតហ្វូនស៊េរីថ្មី Mi Note 10 នេះ មានអេក្រង់ទំហំ 6.47” 3D curved AMOLED ។ ជាមួយនឹងការឌីស្សាញនូវ គែមកោង edge-to-edgeនេះនឹងធ្វើឲ្យគែម Bezels របស់វាស្តើងមិនធ្លាប់មានពីមុនមកនោះទេដែលវាពិតជាអស្ចារ្យបំផុតក្នុងការប្រើប្រាស់។ ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹង 400,000:1 contrast ratio ដែលធ្វើឲ្យពណ៌ខ្មៅកាន់តែដិតច្បាស់ល្អបំផុតក្នុងការប្រើប្រាស់ថែមទៀត។ ស្មាតហ្វូន Mi Note 10 នេះក៏មានភ្ជាប់ជាមួយនឹង បច្ចេកវិទ្យាស្កេនខ្ចៅដៃនៅលើអេក្រង់ថែមទៀត ដែលមានទំហំធំជាងមុនដល់ទៅ 10% ដែលអាចប្រើប្រាស់បាន នៅក្រោមពន្លឺថ្ងៃ អាកាសធាតុត្រជាក់ និងម្រាមដៃស្ងួតបានថែមទៀតផង។
សម្រាប់ផ្នែកខាងក្រោយរបស់ស្មាតហ្វូន Mi Note 10 នេះគឺមានកញ្ចក់កោង ដែលងាយស្រួលសម្រាប់អ្នកប្រើប្រាស់ កាន់ក្នុងដៃជាទីបំផុត។ សម្រាប់ផ្នែកខាងមុខ និងខាងក្រោយរបស់វាគឺជាកញ្ចក់ Corning® Gorilla® Glass 5 សម្រាប់ការពារទៅលើការកោសឆ្កូតថែមទៀតផង នៅក្នុងកិច្ចការងារប្រចាំថ្ងៃនេះ។ ស្មាតហ្វូននេះមាន 3 ពណ៌ សម្រាប់ធ្វើការជ្រើសរើសគឺ Midnight Black, Aurora Green និង Glacier White ។
![](https://image.thmeythmey.com/pictures/2019/12/13/xiaomi__4_.jpg)
ថាមពលថ្មខ្លាំង កម្លាំងម៉ាស៊ីនខ្លាំងក្លាគ្មានព្រំដែន រួមជាមួយនឹង MIUI 11
ស្មាតហ្វូនស៊េរីថ្មី Mi Note 10 នេះ មានភ្ជាប់ជាមួយនឹងសមត្ថភាពខ្លាំង និងថាមពលថ្មខ្លាំងក្នុងការប្រើប្រាស់ ថែមទៀត។ វាមានថាមពលថ្មដែលមានទំហំ 5260mAh និងបច្ចេកវិទ្យា 30W fast-charge ដែលអាចប្រើប្រាស់ បាន 2 ថ្ងៃថែមទៀត។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Qualcomm SnapdragonTM 730G mobile platform ជាមួយនឹងដំណើរការនូវបច្ចេកវិទ្យា 8nm ថែមទៀត។ ស្មាតហ្វូនស៊េរីថ្មី Mi Note 10 នេះដំណើរការនូវ MIUI 11 ដែលនាំយកនូវមុខងារថ្មីៗជាច្រើនដែលងាយស្រួលក្នុងការប្រើប្រាស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ និងការបង្កើនទៅលើប្រសិទ្ធិភាពការងារបានយ៉ាងរលូនថែមទៀត។ វានាំយកនូវមុខងារ Always-on Display ដែលជា Tool មួយដ៏ល្អសម្រាប់ប្រើប្រាស់ថែមទៀតផង។
ស្មាតហ្វូនស៊េរីថ្មី Mi Note 10 6GB+128GB នេះនឹងដាក់លក់នៅក្នុងតម្លៃ $499 ខណៈពេលដែលស្មាតហ្វូន Mi Note 10 Pro 8GB+256GB នេះគឺមានតម្លៃ $599។ ការលក់ស្មាតហ្វូននេះជាផ្លូវការគឺនៅថ្ងៃទី 13 ខែធ្នូនេះ នៅក្នុងហាងលក់ចែកចាយផ្លូវការរបស់ក្រុមហ៊ុន Xiaomi រួមមានហាង Mi Home ទាំងបីសាខា គឺ សាខាស្ទឹងមានជ័យ, សាខាផ្សារដើមថ្កូវ និងសាខាសន្ធរមុខ រួមជាមួយនិងដៃគូចែកចាយជាច្រើនទៀត ហើយនឹងហាងអនឡាញដូចជា Smile Shop និង Dola Mall ផងដែរ។
សូមជំរាបថា ក្រុមហ៊ុន Xiaomi គឺបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ 2010 នងិបានហក់ចូលទៅក្នុងទីផ្សារ ភាគហ៊ុននៅក្រុងហុងកុងឆ្នាំ 2018 ។ ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានឡើងមកឈរនៅលេខរៀងទី 4 នៃចំណាតថ្នាក់ស្មាតហ្វូនរបស់ពិភពលោក ហើយនឹងបានបង្កើតនូវមាតិការព័ត៌ មានវិទ្យាដ៏ធំបំផុតនៅលើពិភពលោក ជាមួយនឹងចំនួនអ្នកប្រើប្រាស់ច្រើនរាប់លាននាក់។Xiaomi បានពង្រីកទីផ្សារបានចំនួនច្រើនជាង 80 ប្រទេសហើយ នៅជុំវិញពពិភពលោក។ គិតត្រឹមខែកក្កដាឆ្នាំ 2019 នេះ ក្រុមហ៊ុននេះ បានបោះជំហានចូលក្នុងតារា Fortune Global 500 ដោយឈរនៅលេខរៀងទី 468៕
![](https://image.thmeythmey.com/pictures/2019/12/13/xiaomi__5_.jpg)
![](https://image.thmeythmey.com/pictures/2019/12/13/xiaomi__6_.jpg)
![](https://image.thmeythmey.com/pictures/2019/12/13/xiaomi__7_.jpg)
![](https://image.thmeythmey.com/pictures/2019/12/13/xiaomi__8_.jpg)
(អត្ថបទពាណិជ្ជកម្ម)