ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ស្តារ អូតូ រៀបចំព្រឹត្តិការណ៍បរិច្ចាគឈាមដ៏ធំមួយ នៅថ្ងៃទី១៤ ខែធ្នូនេះ
14, Dec 2019 ,
10:10 am
រូបភាព
×
ដោយ:
ថ្មីៗ
ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា និងដៃគូសារព័ត៌មានផ្លូវការ គឺសារព័ត៌អេឡិចត្រូនិកថ្មីៗ ហ្វ្រេសញ៉ូវ និងវិទ្យុប្រជាជនដើម្បីប្រជាជន 91មេហ្គាហឺត សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងសមាគមន៍អ្នកផ្តល់ឈាមកម្ពុជាទាំងអស់ បានរួមគ្នា បង្កើតកម្មវិធីបរិច្ចាគឈាមសប្បុរសធម៌ ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ និងសង្គ្រោះជីវិតមនុស្សដោយគ្មានការរើសអើង» នៅថ្ងៃសៅរ៍ ទី១៤ ធ្នូនេះ កម្មវិធីនេះ ចាប់ផ្តើមពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៣រសៀល នៅអគារតាំងបង្ហាញរថយន្ត មើស៊ីឌីស-បិនស៍ ដែលស្ថិតនៅបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រុមហ៊ុន ស្តារ អូតូ ដែលជាអ្នកផ្តួចផ្តើមបង្កើតកម្មវិធីនេះ សូមអំពាវនាវដល់ប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ទាំងអស់ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តឲ្យបានច្រើន ព្រោះការផ្តល់ឈាម គឺជាការផ្តល់នូវក្តីស្រឡាញ់ដែលមិនអាចកាត់ថ្លៃបាន ហើយថែមទាំងបានសង្គ្រោះជីវិតមនុស្សទូទៅដោយគ្មានការរើសអើងថែមទៀតផង។ គ្រប់ដំណក់ឈាមរបស់លោកអ្នក សង្គ្រោះជីវិតមនុស្សបានមួយនាក់ ឬច្រើននាក់។ ដំណក់ឈាម ដំណក់ជីវិត!។ អ្នកចូលរួមបរិច្ចាគឈាម ក៏នឹងទទួលបានកាដូអនុស្សាវរីយ៍ អាហារសម្រន់ និងភេសជ្ជៈសម្រាប់ទទួលទានដោយឥតគិតថ្លៃផងដែរ។
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើ «និង, នឹង, ហ្នឹង» មានន័យខុសគ្នាយ៉ាងដូចម្តេច?
7 ថ្ងៃ
តើពាក្យ«ពិសោធ» និង«ពិសោធន៍» មានលក្ខខណ្ឌប្រើប្រាស់ខុសគ្នាដូចម្ដេច?
4 ថ្ងៃ
«សោភណ»,«សោភ័ណ្ឌ»,«សោភ័ន»និង«សោភ័ណ»ពាក្យណាត្រឹមត្រូវ?
6 ថ្ងៃ
តើពាក្យ «ចរិត, ចរិក, ចរឹត, ចរឹក» មួយណាត្រឹមត្រូវ?
20 ម៉ោង
តើពាក្យ «សូម, សុំ» មានន័យខុសគ្នាយ៉ាងដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម