ក្រុមហ៊ុនស្មាតហ្វូន realme ប្រចាំប្រទេសកម្ពុជា បានប្រកាសជាផ្លូវការថា ម៉ូឌែល X2 Pro នឹងមកដល់ក្នុងប្រទេសកម្ពុជាឆាប់ៗនេះ។ realme X2 Pro ស្ថិតនៅក្នុងលំដាប់ប្រៀធៀបជាមួយទូរស័ព្ទកំពូលៗ iPhone 11 Pro នឹង OnePlus 7T Pro ជាដើម។ រាល់ spec សំខាន់ៗរបស់ realme X2 Pro គឺសុទ្ធតែជា spec លំដាប់ខ្ពស់ នៅក្នុងប្រទេសកម្ពុជា។
realme គឺជាទូរស័ព្ទស្មាតហ្វូតដែលមកដល់ទីផ្សារប្រទេសកម្ពុជាកាលពីខែ តុលា កន្លងទៅនេះ។ ប៉ុន្តែប្រជាជនកម្ពុជាភាគច្រើន បានស្គាល់ស្មានហ្វូន realme នេះរួចទៅហើយ ដោយសារតែម៉ូឌែល realme X2 Pro ដែលជាម៉ូឌែលកម្រិតកំពូល។
កាលពីសប្ដាហ៍មុន ពួកយើងពិតជាមានភាពភ្ញាក់ផ្អើលមែនទែន ដែលបានឃើញ ការផុសបង្ហោះរូបភាព របស់ស្មាតហ្វូន X2 Pro នៅលើទំព័រហ្វេសបុកផ្លូវការរបស់ realme ដែលនេះយើងអាចសន្មតបានថា ម៉ូឌែល X2 Pro និងប្រាកដជាមានវត្តមាននៅក្នុងប្រទេសកម្ពុជាឆាប់ៗមិនខាន។
រូបភាពដកស្រង់ពីទីផ្សារប្រទេសអេស្បាញ
កំពូលស្មាតហ្វូតដែលអាចប្រកួតប្រជែងជាមួយ iPhone 11 Pro នឹង OnePlus 7T Pro
បើយើងមើលទៅទីផ្សារបរទេស realme X2 Pro នេះគឺទទួលបានការកោតសសើរយ៉ាងក្រាស់ក្រែល។ អ្វីដែលកាន់តែពិសេសគឺ ត្រូវបានសារព័ត៌មាន នៅប្រទេសអេស្បាញ ផ្តល់ពានរង្វាន់ថាជា«Best Smartphone of The Year 2019» ដែលពានរង្វាន់នេះ មាននៅលើស្មាតហ្វូន iPhone 11 និង OnePlus 7T Pro។
រូបភាពដកស្រង់ពីទីផ្សារប្រទេសអេស្បាញ
កំពូលទូស័ព្ទដែលមានលក្ខណពិសេសដ៏អស្ចារ្យ
វាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលម៉ាកទូរស័ព្ទទើបតែបង្កើតឡើងនេះ អាចប្រៀបធៀបទៅនឹង iPhone 11 Pro។ ប៉ុន្តែបន្ទាប់ពីបានឃើញអំពីលក្ខណៈពិសេស របស់ realme X2 Pro អ្នកនឹងយល់លែងឆ្ងល់ទៀតហើយថា មកពីហេតុអ្វី។ ម្យ៉ាងទៀត realme X2 Pro គឺជាជម្រើសដ៏ស័ក្តសមមួយទៀត ជំនួស OnePlus 7T Pro ។ វាដំណើរការនៅលើបន្ទះឈីប Snapdragon 855+ ដូចគ្នានឹងទូរស័ព្ទស្មាតហ្វូន OnePlus ហើយក៏មានកញ្ចក់អេក្រង់ច្បាស់ខ្លាំង រហូតដល់ 90Hz។ លោកអ្នកក៏ទទួលកាមេរ៉ា 4 គ្រាប់ដែលគួរឱ្យចាប់អារម្មណ៍ ជាមួយនឹងទំហំ 64MP កាមេរ៉ាក្រោយ និងជាមួយបច្ចេកវិទ្យា 50W SuperVOOC Flash Charge ។ វាច្បាស់ណាស់ថាលក្ខណៈពិសេសល្អបំផុត ស្ទើរតែទាំងអស់ ត្រូវបានបំពាក់លើទូរស័ព្ទស្មាតហ្វូន realme X2 Pro។ យើងអាចនិយាយបានថា វាជាគំរូទូរស័ព្ទដ៏ពិសេសមួយ នៅក្នុងទីផ្សាររបស់យើង។
បច្ចុប្បន្ន គេមិនទាន់បានដឹងអំពីតម្លៃរបស់ទូរស័ព្ទស្មាតហ្វូន realme X2 Pro នៅកម្ពុជានៅឡើយទេ។ ប៉ុន្តែបើប្រៀបធៀបទៅនឹងដៃគូប្រកួតប្រជែងសំខាន់ៗពីរ របស់ realme X2 Pro យើងប្រហែលជាអាចប៉ាន់ស្មានតម្លៃប្រហាក់ប្រហែលបាន ដោយផ្អែកលើ spec ដែលបានដឹងកន្លងមក។ iPhone 11 Pro 4G RAM មានតម្លៃប្រហែល ១,២៤៨ ដុល្លារ ហើយ OnePlus 7T Pro 8G + 256G លក់ក្នុងតម្លៃប្រហែល ៧៦៩ ដុល្លារ។ ប្រៀបធៀបទៅនឹងកាមេរ៉ាចម្បងទំហំ ៤៨ មេហ្គាភិចសែល របស់ OnePlus 7T Pro ទូរស័ព្ទស្មាតហ្វូន realme X2Pro បំពាក់ដោយកាមេរ៉ាទំហំ ៦៤ មេហ្គាភិចសែល ដែលមានកាមេរ៉ា ៤ គ្រាប់។
សូម្បីតែយើងមិនទាន់ដឹងអំពីតម្លៃវានៅឡើយ ប៉ុន្តែ realme X2 Pro អាចមានតម្លៃប្រហែលពីចន្លោះ ៧០០ ដុល្លារ ទៅ ៧៥០ ដុល្លារ។ ក្រៅពីនេះយើងអាចទាយបានថា ថ្ងៃដែលចេញលក់ក៏មិនយូរ លើសអាទិត្យក្រោយនេះដែរ។ ឥឡូវ តាមដានមើលជាមួយគ្នា ថាម៉ូឌែលនេះ មាន spec ផ្សេងៗអ្វីខ្លះ ហើយតម្លៃ និងថ្ងៃលក់យ៉ាងណាដែរ៕
(អត្ថបទពាណិជ្ជកម្ម)