ពីនេះ ពីនោះ
ថ្ងៃពុធនេះ អា សំណាង បន្ទោស អា សុធី រឿងពូកែទើសគេ ទើសឯងពេក! ![](https://image.thmeythmey.com/pictures/2019/12/25/wx-img-0565.jpg)
×![]()
ជារៀងរាល់ថ្ងៃ សំណាង និង សុធី តែងតែងើបពីព្រលឹមមកផឹកកាហ្វេនៅកន្លែងដដែល ហើយវាស្ទើរតែក្លាយទៅជាទម្លាប់ទៅហើយ។ តែនៅថ្ងៃពុធទី២៥ខែធ្នូនេះ សុធី មកយឺតខ្លាំងមែនទែន រហូតធ្វើឲ្យ សំណាង ខឹងច្រឡោត។
សំណាង៖ អ្ហែង មកយឺតម្ល៉េះ? ណាត់គ្នាម៉ោង៧ព្រឹក តែឥឡូវ ម៉ោងជិត៩ហើយ។ អញផឹកកាហ្វេម្នាក់ឯង អត់ឆ្ងាញ់សោះ។
សុធី៖ ស្ទះចុយម្រាយហើយព្រឹកនេះ។ សាលាក្រុងភ្នំពេញ គ្មានចេះដោះស្រាយរឿងចរាចរណ៍ទេ។ អញលឺតែអួតរឿងដោះស្រាយ តែរាប់ឆ្នាំហើយគ្មានឃើញអីសោះ ផ្ទុយទៅវិញ វាកាន់តែធ្ងន់ធ្ងរជាងមុន។
សំណាង៖ កុំច្រឡោតពេក អា សុធី គេដោះខ្លះៗហើយ អា សុធី។ តែគេមិនអាចដោះស្រាយមួយថ្ងៃឲ្យបានទាំងអស់ទេ អ្ហា!
សុធី៖ អាផ្លូវស្ទះហើយ អាអ្នកលក់នៅលើចិញ្ចើមផ្លូវនៅតែលក់ ដោះអត់ចេញទេ។ សាលាក្រុងធ្វើអត់ចេញទេ លឺតែអួត។
សំណាង៖ សាលាក្រុងធ្វើបណ្តើរៗហើយ។ គេសម្អាតចិញ្ចើមផ្លូវមួយចំនួនធំហើយ។ ស្ងប់អារម្មណ៍ខ្លះទៅ សុធី។
សុធី៖ អ្នកបើកបរអត់ចេះច្បាប់។ បើករញ៉េ រញ៉ៃ។
សំណាង៖ សុធី តាមពិត មានអ្នកចេះច្បាប់ច្រើននាក់ តែក៏មានដែរ អ្នកអត់ចេះ និងមិនគោរពនោះ។ ទ្រាំៗបន្តិចទៅ អា សុធី។ អ្ហែងកុំពូកែទើសគេពេក ទ្រាំៗទៅ។ ប្រទេសយើងទើបងើបពីសង្គ្រាម ងើបពីសូន្យ។ ដូច្នេះ វាត្រូវការពេលវេលាអប់រំប្រជាពលរដ្ឋ និងមន្ត្រីឲ្យយល់ទាំងអស់គ្នា។ អ្វីៗត្រូវការពេលវេលាណា អា សុធី៕
ផឹកកាហ្វេអស់ម្នាក់មួយកែវ សំឡាញ់ទាំងពីរនាក់បែកគ្នានៅម៉ោង១១ព្រឹកនៅថ្ងៃពុធទី២៥ខែធ្នូឆ្នាំ២០១៩ ហើយទាំងពីរនាក់សន្យាជួបគ្នានៅថ្ងៃស្អែកបន្តទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com