ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចម្រើន​ព្រះជន្ម​៧៦​វស្សា​
02, Jan 2020 , 4:43 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃទី​២ ខែមករា​នេះ គឺជា​ថ្ងៃ​ចម្រើន​ព្រះជន្ម​៧៥ ទៅ​៧៦​វស្សា​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ​។ គិត​ចាប់តាំងពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខែមិថុនា ឆ្នាំ​២០១៨ មក សុខភាព​របស់​ព្រះអង្គ​មិនទាន់មាន​សភាព​ធូរស្បើយ​១០០​ភាគរយ​ឡើយ​។ តាម​ប្រភព​សិទ្ធិ​ដែល​សារព័ត៌មាន​ថ្មីៗ​ទទួលបាន សម្តេចក្រុមព្រះ​កំពុង​សម្រាក​ព្យាបាល​ហាត់​ធ្វើ​ចលនា នៅ​ប្រទេស​បារាំង​។​


​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ បាន​ខកខាន​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដោយផ្ទាល់ ចាប់តាំងពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មក ហើយ​សម្តេច​បាន​តាំង​តែង​បុត្រា​ច្បង​គឺ ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ធ្វើជា​ប្រធានស្តីទី​។ 
 
​កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម ម៉ា​រី ក៏ត្រូវ​បានតែងតាំង​ជា​នាយិកា​ព្រះ​ខុទ្ទកាល័យ​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ផងដែរ​៕

Tag:
 នរោត្តម រណឫទ្ធិ​
© រក្សាសិទ្ធិដោយ thmeythmey.com