ជាតិ
សុខភាព
ដំណឹង​ល្អ​! ពេទ្យ​អូស្ត្រាលី​ជួយ​ពិនិត្យ ព្យាបាល​ជំងឺ​ពី​ការប៉ះពាល់​ប្រព័ន្ធ​ប្រសាទ​ភ្នែក​
08, Jan 2020 , 10:13 am        
រូបភាព
​ភ្នំពេញ​៖ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​ពេទ្យរុស្ស៊ី​) ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមគ្រូពេទ្យ​មកពី​អូស្ត្រាលី នឹង​ផ្ដល់​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ដែល​បណ្ដាលមកពី​ការប៉ះពាល់​ប្រព័ន្ធ​ប្រសាទ​ភ្នែក ដល់​ប្រជាជន​ខ្មែរ​ចាប់ពី​ថ្ងៃទី​១៣-១៧ ខែមករា ឆ្នាំ​២០២០​។​


 
​តាម​សេចក្ដីជូនដំណឹង​របស់​មន្ទីរពេទ្យ​រុស្ស៊ី ពលរដ្ឋ​ទាំងអស់​អាច​ទៅ​ទទួល​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ដែល​បណ្ដាលមកពី​ការប៉ះពាល់​ប្រព័ន្ធ​ប្រសាទ​ភ្នែក​មួយចំនួន​ដូចជា ការបាត់បង់​គំហើញ​ដោយ​មិនដឹង​ពី​មូលហេតុ ឬ​ក្រោយ​ការប៉ះទង្គិច​ក្បាល​, ការបាត់បង់​ផ្នែក​ណាមួយ​នៃ​ការមើលឃើញ​, ភ្នែក​ស្រលៀង​, ត្របកភ្នែក​ធ្លាក់ចុះ ឬ​ទាញ​ឡើង​ទៅលើ ឬ​ញាក់​ខុសធម្មតា​ជាដើម​៕

© រក្សាសិទ្ធិដោយ thmeythmey.com