អត្ថបទពាណិជ្ជកម្ម
ដំណើរកម្សាន្តទៅចក្រភពអង់គ្លេសជាលើកទី៣សម្រាប់អ្នកឈ្នះរង្វាន់ពីក្រវិលកំប៉ុង ស្រាបៀរកម្ពុជាទាំង ៣៩នាក់ ![](https://image.thmeythmey.com/pictures/2020/01/13/untitled-1_front.jpg)
×![]()
ភ្នំពេញ៖ លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រកាសពីដំណើរ កម្សាន្តទៅចក្រភពអង់គ្លេសជាលើកទី ៣ សម្រាប់អតិថិជនដែលឈ្នះរង្វាន់ពីក្រវិលកំប៉ុង ស្រាបៀរកម្ពុជា កន្លងមក។
លោកស្រីបានមានប្រសាសន៍ថា៖ « ដំណើរកម្សាន្តទៅចក្រភពអង់គ្លេសជាលើកទី ៣ នេះ នឹងចាប់ផ្តើមចេញដំណើរនៅរាត្រីថ្ងៃទី ១៦ មករានេះ បន្ទាប់ពីលទ្ធផលនៃការសុំទិដ្ឋាកាបានសម្រេចជោគជ័យទាំងស្រុងដោយអ្នកដែលនឹងត្រូវទៅមានចំនួន ៣៨ នាក់ មកពីបណ្តាខេត្តក្រុងផ្សេងៗគ្នា»។
លោកស្រីបន្តទៀតថា៖ « ដំណើរកម្សាន្តនេះនឹងហោះចេញពីទីក្រុងភ្នំពេញទៅទីក្រុង Manchester City ហើយនៅថ្ងៃបន្ទាប់ អ្នកឈ្នះទាំងអស់គ្នានឹងធ្វើទស្សនកិច្ចក្នុងទីក្រុងនេះ និង នៅទីក្រុង Liverpool ហើយនឹងបិទបញ្ចប់ដំណើរកម្សាន្តទាំងមូលរយៈពេល៥ថ្ងៃនេះបន្ទាប់ពីទស្សកិច្ចនៅក្នុងទីក្រុងឡុងដ៍នៅថ្ងៃចុងក្រោយ»។
![](https://image.thmeythmey.com/pictures/2020/01/13/cambodia__1_.jpg)
លោកស្រីបញ្ជាក់ផងដែរថា៖ « បទពិសោធន៍សំខាន់បំផុតសម្រាប់អ្នកឈ្នះរបស់យើង គឺឱកាសចូលទស្សនាពហុកីឡាដ្ឋាន Ethihad Stadium ដែលជាកន្លែងហ្វឹកហាត់តែមួយគត់របស់ក្រុមបាល់ទាត់ Manchester City និងចូលទស្សនាផ្ទាល់ការប្រកួតបាល់ទាត់លីកកំពូលរបស់អង់គ្លេសរវាង Manchester City ទល់នឹង ក្រុម Crystal Palace តែម្តង»។
លោកស្រីក៏សង្ឃឹមផងដែរថា អ្នកឈ្នះដែលត្រូវធ្វើដំណើរទាំងអស់គ្នានឹងពេញចិត្តខ្លាំងជាមួយបទពិសោធន៍ពីដំណើរកម្សាន្តលើកនេះ ហើយលោកស្រីក៏សូមថ្លែងអំណរគុណដល់អតិថិជនដែលឈ្នះរង្វាន់ទាំងអស់ក៏ដូចជាពលរដ្ឋកម្ពុជាដែលតែងតែគាំទ្រពិសាស្រាបៀរកម្ពុជាផងដែរ។
ពិសាដោយការទទួលខុសត្រូវ!
![](https://image.thmeythmey.com/pictures/2020/01/13/cambodia__2_.jpg)
![](https://image.thmeythmey.com/pictures/2020/01/13/cambodia__3_.jpg)
![](https://image.thmeythmey.com/pictures/2020/01/13/cambodia__4_.jpg)
![](https://image.thmeythmey.com/pictures/2020/01/13/cambodia__5_.jpg)
![](https://image.thmeythmey.com/pictures/2020/01/13/cambodia__6_.jpg)
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com