អត្ថបទពាណិជ្ជកម្ម
ប្រព័ន្ធ​សុវត្ថិភាព ISS គឺជា​ដំណោះស្រាយ​បញ្ហា​អគ្គិភ័យ ចោរលួច ចោរ​គាស់​បាន​គ្រប់ពេលវេលា​
09, Feb 2020 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
​បញ្ហា​ចោរលួច ចោរ​គាស់ និង​អគ្គិភ័យ​ជាដើម គឺជា​កង្វល់​ចម្បង​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ម្ចាស់​អាជីវកម្ម​នានា​។ ប៉ុន្តែ​លោកអ្នក អាច​ចៀស​ផុតពី​ហានិភ័យ​ទាំងអស់នេះ​បាន ហើយ ទ្រព្យសម្បត្តិ និង​សុវត្ថិភាព​របស់លោក​អ្នក នឹងត្រូវ​បានការ​ពារ​យ៉ាង​ចិត្ត​ទុកដាក់​ខ្ពស់​ថែម​ទៀតផង​។
 
​ក្រុមហ៊ុន លី​ប្រា គឺជា​ក្រុមហ៊ុន​សន្តិសុខ​ឈានមុខ​គេ​មួយ នៅក្នុង​ប្រទេស​កម្ពុជា ដែល​ក្រៅតែពី​ការផ្តល់​បុគ្គលិក​សន្តិសុខ​ជាម​នុស្ស លី​ប្រា មាន​សេវាកម្ម​ដ៏​ល្អ​អស្ចារ្យ​មួយទៀត គឺ ប្រព័ន្ធ​សុវត្ថិ​ភាពជា​កញ្ចប់​ឬ Integrated security solution(ISS)​។ ប្រព័ន្ធ​សុវត្ថិ​ភាពជា​កញ្ចប់ ISS នេះ​ជា​ប្រព័ន្ធ​ដែល​អាច​ធានា និង​ទប់ស្កាត់​បញ្ហា​ចោរលួច ចោរ​គាស់ អគ្គិភ័យ និង​ហា​និ​ភ​យ័​ផ្សេងៗ បាន ២៤​ម៉ោង លើ​២៤ ម៉ោង ជូន​អតិថិជន ដែល​រួមមាន​ការបំពាក់​កាមេរ៉ា​សុវត្ថិភាព ការតាមដាន​វីដេអូ​២៤​ម៉ោង​ជូន​នៅ​ទីតាំង​ដែល​លោកអ្នក​ចង់​ការពារ និង​ការចាប់​នូវ​សញ្ញា​ប្រកាសអាសន្ន នៅពេល​មាន​ហានិភ័យ​កើតឡើង​ផងដែរ​។ 


 
​លើសពីនេះ​ទៀត នៅពេលដែល​ក្រុមការងារ​ទទួលបាន​ស​ញ្ញា​ប្រកាសអាសន្ន​នោះ វិធាន​បន្ទាន់​នឹងត្រូវ​ធ្វើឡើង មានដូចជា​ទំនាក់ទំនង​ទៅ​ម្ចាស់​ទីតាំង​,​សមត្ថកិច្ច​ពាក់ព័ន្ធ ហើយ​ក្រុម​សន្តិសុខ​ជំនាញ​របស់​ក្រុមហ៊ុន ក៏​នឹងត្រូវ​បញ្ជូន​ទៅកាន់​ទីតាំង​កើតហេតុ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ​ភ្លាមៗ​។​
 
​កញ្ញា សំ បញ្ញា មន្ត្រី​ទំនាក់ទំនង​សេវាកម្ម​អតិថិជន របស់​ក្រុមហ៊ុន លី​ប្រា ពន្យល់​បន្ថែមថា​៖«​កាមេរ៉ា កន្លែង​ណា​ក៏​គេ​មាន​ដែរ តែ​អ្វី​ជា​ក្តីបារម្ភ​របស់​ភ្ញៀវ គឺ​គាត់​អត់​មាន​ពេល​ឆែក​មើល​ទូរ​សព្ទ​គាត់​២៤​ម៉ោង​ទេ​។ អីចឹង​យើង​មាន control room ដើម្បី​ផ្តល់​ភាពងាយស្រួល​ជូន​ភ្ញៀវ​។ សព្វថ្ងៃ នៅពេលដែល​មានរឿង​កើតឡើង​ហើយ បាន​ពួកគាត់​ទៅ​ចាក់​វីដេអូ​មើល បញ្ហា​កើតឡើង​បាត់​ហើយ​ហ្នឹង​។ សម្រាប់ control room យើង​នៅពេល​មាន​បញ្ហា យើង​ដោះស្រាយ​ឲ្យ​ភ្លាមៗ​។ ទី​១ គឺ​យើង​ហៅ​ទូរ​សព្ទ​ទៅ​ភ្ញៀវ​។ ទី​២ នៅពេល​មាន​បញ្ហា វា​Alert មក​យើង​។ យើង​ក៏មាន​ក្រុម ERT សម្រាប់​អន្តរាគមន៍​នៅពេល​ដែលមាន​បញ្ហា​ភ្លាមៗ​ហ្នឹង​។ មានន័យថា​យើង​ទប់ស្កាត់​កុំ​ឲ្យ​បញ្ហា​កាន់តែ​ធំ​»​។ 


 
​ដោយ​ប្រកាន់ខ្ជាប់​នូវ​ភាពស្មោះត្រង់ ជឿជាក់ ទុកចិត្ត  ក្រុមហ៊ុន លី​ប្រា ជា​ក្រុមហ៊ុន​បុគ្គលិក​សន្តិសុខ​របស់​ក្រុមហ៊ុន សុទ្ធតែ​ទទួលបាន​បណ្តុះបណ្តាល​ជំនាញ​ត្រឹមត្រូវ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​។ អ្វីដែល​កាន់តែ​ពិសេស ប្រព័ន្ធ​សុវត្ថិ​ភាពជា​កញ្ចប់ ISS ដែល​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​នោះ នឹង​រួមចំណែក​ក្នុងការ​ការពារ​ទ្រព្យសម្បត្តិ និង​សុខ​សុវត្ថិភាព​របស់លោក​អ្នក គ្រប់ពេលវេលា​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com