អត្ថបទពាណិជ្ជកម្ម
អ្នកណាខ្លះ​ថា លុយ​មិន​សំខាន់​? បើ​មិន​បានឈ្នះ​ទឹកប្រាក់ ៥០​លាន​រៀល ពី វើក WURKZ ទេ ក្រុមគ្រួសារ​មួយ​នេះ អាច​នឹង​បន្ត​រស់នៅ​បែក​គ្នា​ដដែល​
08, Feb 2020 , 1:43 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ ទឹកប្រាក់​៥០​លាន​រៀល​ពី​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ នឹង​ជួយ​ក្រុមគ្រួសារ​លោកស្រី ហ៊​ន់ សុផល ក្នុង​ការផ្លាស់​ប្ដូរជីវិត​រស់​នៅឯ​សង្កាត់​ក្រាំងធ្នុង ខ័​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​ប្រកបរ​បរជា​អ្នកលក់​អេតចាយ ទៅ​កសាង​ជីវភាព​ថ្មី​នៅតាម​ខេត្ត ដើម្បី​បានរស់នៅ​ជួបជុំ​កូនប្រុស​ស្រី​ទាំង​៤​នាក់​។ 
​លោកស្រី ហ៊​ន់ សុផល បាន​រៀបរាប់ថា​៖ «​ខ្ញុំ​បានសម្រេច​ចិត្ត​ផ្លាស់ប្តូរ​មក​រស់នៅ​ភ្នំពេញ​ប្រមាណ​រយៈពេល​៧​ឆ្នាំ​ចុង​ក្រោយនេះ គឺ​ដើម្បី​កសាង​ជីវភាព​មួយ​ឲ្យ​ប្រសើរ​សម្រាប់​ក្រុមគ្រួសារ​របស់ខ្ញុំ បើទោះជា​ត្រូវ​បង្ខំចិត្ត​រស់នៅ​បែក​គ្នា​ពី​កូនប្រុស​ស្រី​ទាំង​៤​នាក់​ក៏ដោយ​»​។​
 
 
 
​លោកស្រី​បន្តទៀតថា​៖ «​ជាមួយ​ប្រាក់រង្វាន់​៥០​លាន​រៀល ដែល​បាន​ពី​ការ​គាស់​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ នេះ នឹង​ផ្តល់​ដំណោះស្រាយ​ឲ្យ​ខ្ញុំ អាច​យកប្រាក់​នេះ​ទៅ​ទិញ​ដី​មួយកន្លែង និង​សង់ផ្ទះ​តូច​ល្មម​មួយ​នៅ​ស្រុកកំណើត​ស្វាមី​របស់ខ្ញុំ​ឯ​ខេត្តកំពង់ឆ្នាំង ដើម្បី​ជា​ជម្រក​ដ៏​សមរម្យ​សម្រាប់​កូន​ទាំង​៤​នាក់​របស់ខ្ញុំ បានមក​រស់នៅ​ជុំគ្នា​វិញ ខណៈដែល​បច្ចុប្បន្ននេះ ពួកគេ​ទាំង​៤​កំពុង​រស់នៅ​ជាមួយ​ជីដូន​នៅឯ​ខេត្ត​ត្បូងឃ្មុំ​ឯណោះ​»​។​
 
​លោកស្រី​បញ្ជាក់ដែរថា ក្រៅពី​រក​ទ្រនំ​សម្រាប់​គ្រួសារ​ហើយ លោកស្រី​នឹង​លៃលក​រក​ទិញ គ្រាប់ពូជ​បន្លែ​ដើម្បី​ដាំ​ដុះ និង ចាប់ផ្តើម​លក់​បន្លែ​នៅ​ផ្សារ​ឯ​ស្រុក​ជល់​គិរី ខេត្តកំពង់ឆ្នាំង​វិញ ក្រែងលោ​ធូរស្រាល​ជាង​របរ​លក់​អេតចាយ និង​ជាងសំណង់​របស់​ប្តី​នៅ​ភ្នំពេញ​៕ 
 
 (អត្ថបទពាណិជ្ជកម្ម)

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com