អត្ថបទពាណិជ្ជកម្ម
រាលដាល​ពី​ឧ​ត្ត​រ​មានជ័យ ដល់​បន្ទាយមានជ័យ​ហើយ​! បុរស​ជា​ស្វាមី​ម្នាក់​បាន​រង្វាន់៥០​លាន​រៀល ពី​ក្រវិល​កំប៉ុង​ស្រា​បៀរកម្ពុជា​ ធានា​ពង្រីក​មុខរបរ​ប្រពន្ធ​ឲ្យ​កាន់តែ​កាក់កប​ ​
10, Feb 2020 , 10:41 am        
រូបភាព
ដោយ: ថ្មីៗ
​បន្ទាយមានជ័យ​៖ អតិថិជន​តាម​បណ្ដា​ខេត្ត​ផ្សេងៗ ស្ទើរ​ទូទាំងប្រទេស​កម្ពុ​ជា ត្រូវ​រង្វាន់​៥០​លាន​រៀល​ពី​ក្រវិល​កំប៉ុង ស្រា​បៀរ កម្ពុជា រូបរាង​ថ្មី​។
 
​ខេត្ត​ដែល​រកឃើញ​អ្នកឈ្នះ​រង្វាន់​៥០​លាន​រៀល​ដំបូង​គេ​បង្អស់ គឺ​ចាប់ផ្តើម​ពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បាន​ទៅលើ​អតិថិជន​ឈ្មោះ បឿ​ក ហឿ​យ និង នួន ចន្ថា​។ ខេត្ត​បន្ទាប់​គឺ​ខេត្តកំពង់ស្ពឺ ដែល​អ្នកឈ្នះ ឈ្មោះ ម៉ម សុផាន់​ណា​។ បន្ទាប់មក​ខេត្តកំពង់ចាម ដែល​បាន​ទៅ​អតិថិជន​ឈ្មោះ ផាន់ ស្រួច​។ 
 
​អ្នកឈ្នះ​បន្តបន្ទាប់​មានដូចជា លោកស្រី តាំង សុខ​ណា លោក ហេង ឈុន​អ៊ឹម និង​លោកស្រី ជឿន សុ​គុណ អ្នក​ខេត្តសៀមរាប​។ លោក វិត វឿន អ្នក​ខេត្តកណ្តាល និង​លោក ណុប ច​ន្ថ​ន អ្នករស់នៅ​ខេត្តកំពត​។ ក្រោយមកទៀត​ក៏មាន​អ្នក​ខេត្តព្រៃវែង បានឈ្នះ​រង្វាន់​ផងដែរ ដោយមាន​អតិថិជន​ឈ្មោះ ភោគ គា ហើយ​ឆ្លង​ទៅដល់​ស្វាយរៀង ដែល​អ្នក​ឈ្មោះ គឺ​លោក ពៅ អាន រួច​មកដល់​ខេត្តតាកែវ លោក​ផាន់ ឌុ​ច​ឌី​។ បន្ត​មកដល់​កំពង់ឆ្នាំង លោកស្រី ស៊ុំ សាលី​, រីឯ​បាត់ដំបង​វិញ ឈ្មោះ រស់ សុ​ភ័​ក្ស ធ្លាក់​មកដល់​កំពង់ធំ មាន​លោក អ៊ីវ ធាន និង​សំណាង​បាន​ធ្លាក់​ដល់ដៃ លោក ណា​ង សុភា និង វុន វណ្ណា អ្នក​ខេត្តបន្ទាយមានជ័យ​នៅ​ចុងក្រោយ​គេ នាពេល​ថ្មីៗ​នេះ​។ 
 
​លោក វុន វណ្ណា មកពី​ស្រុក​ព្រះនេត្រព្រះ ដែល​ឈ្នះ​រង្វាន់​៥០​លាន​រៀល​ចុងក្រោយ​គេ​នេះ បាន​រៀប​រាប់ទាំង​មុខមាំ​ថា​៖ «​ខ្ញុំ​នឹង​យកប្រាក់​រង្វាន់​នេះ ទៅ​ជួយ​ពង្រីក​មុខរបរ​សម្អាង​ការ ប្រពន្ធ​ខ្ញុំ ឲ្យ​កាន់តែ​កាក់កប​ជាង​សព្វថ្ងៃ​។ ដោយសារ​យើង​កំពុង​ត្រូវការ​សម្ភារ​សម្អាងការ​មួយចំនួន​បន្ថែម ដើម្បី​បង្កើន​គុណភាព​នៃ​ការតុបតែង​សម្រស់​អតិថិជន​របស់​យើង ឲ្យ​កាន់តែ​ស្រស់ស្អាត​ថែមទៀត​»​។ 
 
​លោក​បន្តថា រង្វាន់​៥០​លាន​រៀល​នេះ ត្រូវ​ចំពេល​ល្អ​ណាស់ ព្រោះ​ពេលនេះ ជា​រដូវ​កាល​អាពាហ៍ពិពាហ៍ ហើយ​លោក​មាន​អតិថិជន​ច្រើន កក់​សម្អាងការ​របស់​លោក​រួចហើយ​ផងដែរ​៕  
​ពិសា​ដោយ​ការទទួលខុសត្រូវ​!




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com