អត្ថបទពាណិជ្ជកម្ម
ផ្ទាំងកម្មវិធី TADA ថ្មី ងាយស្រួលសម្រាប់អ្នកដំណើរ និងជួយអ្នកបើកបរបានកាន់តែប្រសើរ ![](https://image.thmeythmey.com/pictures/2020/02/10/10220201158thumbnail.jpg)
×![]()
ភ្នំពេញថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ២០២០៖ TADA ដែលជាកម្មវិធីកក់ការធ្វើដំណើរដំបូងបង្អស់ ដែលមិនកាត់ភាគរយពីអ្នកបើកបរ បានបង្ហាញជាផ្លូវការ នូវផ្ទាំងកម្មវិធីថ្មី សម្រាប់ការធ្វើដំណើរល្អជាងគេ គ្រប់ពេលវេលា។ អ្នកដំណើរដែលធ្លាប់ជួបបញ្ហា ទាក់ទងនឹងវិធីកក់ការជិះដែលយូរ និងដដែលៗ គឺលែងជាបញ្ហា សម្រាប់អ្នកដំណើរ TADA ទៀតហើយ។
ជាមួយផ្ទាំងកម្មវិធីនេះ រាល់ការកក់ជិះគឺចុចត្រឹមតែ ២ដងប៉ុណ្ណោះ។ ការចុចលើកទី១ គឺជ្រើសរើសមធ្យោបាយធ្វើដំណើរដូចជា TADA Tuk Tuk, AnyTADA or SUV។ ការចុចលើកទី២ គឺដើម្បីកក់ការជិះរបស់អ្នក និងស្វែងរកអ្នកបើកបរ។ ការកក់ដែលងាយស្រួលបែបនេះ នឹងធ្វើឲ្យមនុស្សគ្រប់ជំនាន់ អាចរីករាយជាមួយសេវាកម្មរបស់ TADA និងចូលរួមជួយលើកកម្ពស់ជីវភាពអ្នកបើកបរ។
ជាមួយការរចនាដែលទ្បូយជាងមុន របស់កម្មវិធី TADA គោលដៅ៣ចុងក្រោយរបស់អ្នកបានកក់ នឹងត្រូវបានរក្សាទុកនៅក្នុង “Recent Destinations”។ ជិះទៅមកកន្លែងដដែលៗជាញឹកញាប់? អ្នកដំណើរគ្រាន់តែចុចលើគោលដៅនៅក្នុង “Recent Destinations” ដែលអ្នកចង់ទៅម្តងទៀត រួចចុចកក់ការជិះ។
![](https://image.thmeythmey.com/pictures/2020/02/10/a__1_.jpg)
អ្នកបើកបរជាច្រើនដែលកំពុងជួបប្រទះការលំបាកយ៉ាងខ្លាំង ពីការរកចំណូលបានតិច តែត្រូវចំណាយច្រើន រួមទាំងការកាត់ភាគរយបន្ថែម ពីកម្មវិធីធ្វើដំណើរផ្សេងៗ កំពុងពឹងផ្អែកលើកម្មវិធី TADA ដើម្បីរកប្រាក់ចំណូលកាន់តែច្រើន សម្រាប់ជីវភាពគ្រួសារ។ ការរចនាថ្មីនេះ សង្ឃឹមថានឹងទាក់ទាញអ្នកដំណើរកាន់តែច្រើន ដើម្បីចូលរួមជាមួយ TADA បន្តជួយជ្រោមជ្រែងអ្នកបើកបររបស់ TADA កាន់តែច្រើន។
អ្នកដំណើរអាច Update ឬទាញយកកម្មវិធីTADA សម្រាប់ទទួលបទពិសោធន៍ថ្មីនេះ ហើយប្រើប្រូម៉ូកូដ “UPDATEME” ដើម្បីទទួលការបញ្ចុះតម្លៃ ៥០% ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០នេះ។ ការធ្វើដំណើរដែលចំណាយតិច តែជួយអ្នកបើកបរបានយ៉ាងច្រើន ដោយគ្មានការកាត់កម្រៃជើងសារពីពួកគាត់ ធ្វើឲ្យ TADA ក្លាយជាជម្រើសល្អបំផុត សម្រាប់ការធ្វើដំណើរនិងលើកកម្ពស់ជីវភាពអ្នកបើកបរក្នុងប្រទេសកម្ពុជា។
![](https://image.thmeythmey.com/pictures/2020/02/10/a__2_.jpg)
របៀបកក់ TADA
របៀបប្រើ PROMOCODE
(អត្ថបទពាណិជ្ជកម្ម)
Tag:
Two Way Public Relation
© រក្សាសិទ្ធិដោយ thmeythmey.com