ខណ្ឌទួលគោក ជាតំបន់សម្បូរដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ដែលស្ថិតនៅភាគពាយ័ព្យនៃរាជធានីភ្នំពេញ។ ទួលគោកជា តំបន់មួយក្នុងចំណោមតំបន់ដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំងបំផុតនៅក្នុងរាជធានីជាមួយវត្តមាននៃគម្រោងអភិវឌ្ឍធំៗជាច្រើនដែលបានកំពុងរីកដុះដាលស្ទើរគ្រប់ទីកន្លែងដូចជា៖ សំណង់លំនៅដ្ឋាន ផ្សារទំនើប អគារពាណិជ្ជកម្ម និងគម្រោងផ្សេងៗជាច្រើនទៀត។
ក្នុងនោះដែរគម្រោងខុនដូទំនើប Garden One ជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនក្នុងខណ្ឌទួលគោកដែលបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៩។ បច្ចុប្បន្នគម្រោង Garden One កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុតពីសំណាក់ ប្រជាជនខ្មែរ ក៏ដូចជាវិនិយោគិនបរទេស។
អំពីគម្រោង Garden One
ស្ថិតនៅក្នុងសង្កាត់បឹងកក់២ គម្រោង Garden One មានទីតាំងនៅចន្លោះផ្លូវ ៥៧២ និង៥៧៤ ខាងក្រោយសាលាឥទ្ទ្រទេវីដែលជាតំបន់ទីប្រជុំជន។ គម្រោង ខុនដូទំនើប Garden One នឹងនាំមកនូវការរស់នៅប្លែក និង បទពិសោធន៍ថ្មីជាមួយការរួមបញ្ចូលធម្មជាតិទៅក្នុងការរស់នៅប្រចាំថ្ងៃ។
អគារទាំងមូលរបស់គម្រោង Garden One ត្រូវបានរចនាឡើងដោយភ្ជាប់ជាមួយរុក្ខជាតិបៃតងនៅតាមមាត់បង្អួច ទ្វារនិងរាលហានខាងមុខ ដែលនឹងជួយបង្កើតនូវបរិយាកាសស្រស់ស្រាយបែបធម្មជាតិគ្រប់ពេលវេលាទាំងអស់។
គម្រោង Garden One ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនល្បីឈ្មោះ និងមានបទពិសោធន៍ច្រើនឆ្នាំមកពីប្រទេសចិនគឺ ក្រុមហ៊ុន JianZhong YuTong Co., Ltd ។ ខុនដូប្រណីត Garden One មានកម្ពស់ ២៩ជាន់ ជាមួយយូនីតសរុប ២៧១ ជាប្រភេទ ស្ទូឌីយ៉ូ និង យូនីតដែលមានបន្ទប់គេងពីរ មានទំហំចាប់ពី ៤៤ដល់ ៩១ម៉ែត្រការ៉េ ។
យូនីតទាំងអស់នេះស្ថិតនៅពីជាន់ទី ៥ ទៅដល់ជាន់ទី ២៧។ លើសពីនេះទៅទៀតគម្រោង Garden One ក៏មានប្រភេទយូនីតប្រណីតដែលមានទំហំធំរហូតទៅដល់ ១៣៩ ម៉ែត្រការ៉េស្ថិតនៅជាន់ទី ២៧។
![](https://image.thmeythmey.com/pictures/2020/02/13/realestate__1_.jpg)
លក្ខណៈពិសេសនៃគម្រោង Garden One
គម្រោងខុនដូ Garden One នឹងបំពាក់ដោយសម្ភារបរិក្ខារ ទំនើបៗមានគុណភាពខ្ពស់ ប្រព័ន្ធប្រកាសអាសន្ន កាំមេរ៉ាសុវត្ថិភាព និងសេវាកម្មសន្ដិសុខ ២៤ម៉ោង។
អគារ Garden One មានកន្លែងសម្រាប់ចតរថយន្ដជាច្រើន កម្ពស់៥ជាន់ លាតសន្ធឹងចាប់ពីជាន់ B1 ដល់ជាន់ទី៤ ដំណើរការដោយប្រព័ន្ធចំណតឆ្លាតវៃ។ ដូច្នេះគ្រប់យានយន្ដទាំងអស់នឹងត្រូវលើកឡើងដោយជណ្ដើរយន្ដទៅកាន់ចំណតរថយន្ដនីមួយៗ។ គម្រោង Garden One ក៏មានផ្ដល់នូវសេវាកម្មជាច្រើនទៀតនៅផ្នែកខាងលើនៃអគារ រួមមាន៖ កន្លែងហាត់ប្រាណ អាងហែលទឹក ស្កាយបារ ភោជនីដ្ឋាន និងសេវាកម្មកំសាន្តផ្សេងៗជាច្រើនទៀត។
គម្រោង Garden One មានតម្លៃសមរម្យ
ជាមួយការរចនាដ៏ល្អឥតខ្ជោះ និងការផ្ដល់ជូនដ៏សម្បូរបែប យូនីតនៅក្នុងគម្រោង Garden One មានតម្លៃចាប់ផ្ដើមត្រឹមតែ៨ម៉ឺនដុល្លារប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកទិញយូនីតណាមួយពីគម្រោង Garden One អ្នកនឹងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីក្រុមហ៊ុនអភិវឌ្ឍ មានដូចជា៖ ការធានាជួលត្រឡប់ជាមួយអាត្រា ១២% ក្នុងរយៈពេល ២ឆ្នាំ និង ការទិញត្រឡប់វិញ ១០០% បន្ទាប់ពីប្រគល់ផ្ទះបានរយៈពេល២ឆ្នាំ។
ទោះបីជាលោកអ្នកគ្មានបំណងរស់នៅក្នុងអគារនេះក៏ដោយ គម្រោង Garden One គឺជាគម្រោងមួយដែលល្អបំផុតសម្រាប់ការវិនិយោគ ពីព្រោះអ្នកអាចរកចំណូលបានពីការជួលប្រមាណពី ៨០០ ទៅ ១០០០ ដុល្លារក្នុងមួយខែ សម្រាប់យូនីតមានបន្ទប់គេង១ និង ពី ១០០០ ទី ១៥០០ ដុល្លារក្នុងមួយខែ សម្រាប់យូនីតមានបន្ទប់គេង២។
![](https://image.thmeythmey.com/pictures/2020/02/13/realestate__2_.jpg)
Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៤ និង ២៥ ខែ មេសា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។
សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីសូមទំនាក់ទំនងទៅកាន់៖
នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
Tyler Stuart (English)
+855 12 599 699
+855 81 599 669
![](https://image.thmeythmey.com/pictures/2020/02/13/realestate__3_.jpg)
![](https://image.thmeythmey.com/pictures/2020/02/13/realestate__4_.jpg)
![](https://image.thmeythmey.com/pictures/2020/02/13/realestate__5_.jpg)
![](https://image.thmeythmey.com/pictures/2020/02/13/realestate__6_.jpg)
![](https://image.thmeythmey.com/pictures/2020/02/13/realestate__7_.jpg)
![](https://image.thmeythmey.com/pictures/2020/02/13/realestate__8_.jpg)
![](https://image.thmeythmey.com/pictures/2020/02/13/realestate__9_.jpg)
![](https://image.thmeythmey.com/pictures/2020/02/13/realestate__10_.jpg)
![](https://image.thmeythmey.com/pictures/2020/02/13/realestate__11_.jpg)
![](https://image.thmeythmey.com/pictures/2020/02/13/realestate__12_.jpg)
![](https://image.thmeythmey.com/pictures/2020/02/13/realestate__13_.jpg)
(អត្ថបទពាណិជ្ជកម្ម)