COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ សហព័ន្ធ​បាល់ទាត់​ប្រេ​ស៊ី​ល​បញ្ចេញ​លុយ​ជិត​៣០​លាន​ដុល្លារ ជួយ​ក្លិប​ដោះ​ទាល់​
09, Jun 2020 , 4:03 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​ប្រេ​ស៊ី​ល (CBF) បាន​បង្កើត​មូលនិធិ​សង្គ្រោះ​មួយ​ដែលមាន​ចំនួន​ទឹកប្រាក់​ជិត ២១​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ក្លិប​ក្នុង​លី​គ​កំពូល​ប្រេ​ស៊ី​ល​ក្នុង​កាត់បន្ថយ​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ដែល​បង្កឡើង​ដោយ​ជំងឺ COVID-19​។​


​លី​គ​កីឡាបាល់ទាត់​ភាគច្រើន រួមទាំង​នៅ​ប្រេ​ស៊ី​ល​ផង​បាន​ផ្អាក​ការប្រកួត​លី​គ​គ្រប់​កម្រិត​តាំងពី​ខែមីនា​មក​ម្លេះ ដោយសារ​ការភ័យខ្លាច​ការ​រាតត្បាត​ជំងឺ COVID-19 ។ ដោយសារ​ការផ្អាក​នេះ ក្លិប​នានា​បាន​ព្យាយាម​ដោះស្រាយ​ការចំណាយ​របស់​ពួកគេ ក្រោយ​បាត់បង់​ចំណូល​ពី​ការប្រកួត និង​ការលក់​សំបុត្រ​ចូល​ទស្សនា​ផង​។​
 
​ដោយ​មើលឃើញ​ពី​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​នេះ CBF បាន​បញ្ចេញ​ប្រាក់​ចំណាយ​របស់ខ្លួន ដើម្បី​សម្រួល​ដល់​ក្លិប​ក្នុងប្រទេស​។ ប្រាក់​២១​លាន​ដុល្លារ​នឹងត្រូវ​បញ្ជូនទៅ​ឲ្យ​ក្លិប​ទាំង​២០ នៃ​លី​គ​កំពូល​ប្រេ​ស៊ី Serie A ខណៈ​ប្រាក់​៣​លាន​ដុល្លារ​ត្រូវ​ផ្តល់ជូន​ក្លិប​ក្នុង​លី​គ​កម្រិត​ទី​២​។​
 
​កន្លងទៅ CBF ក៏​ធ្លាប់បាន​ផ្តល់ប្រាក់​ចំនួន ៤​លាន​ដុល្លារ​ដល់​ក្លិប​ក្នុង​ក្របខណ្ឌ​លំដាប់​ទី​៣ និង​ទី​៤ របស់​ប្រេ​ស៊ី​ល​រួចហើយ រួមទាំង​លី​គ​លំដាប់​កំពូល​ផ្នែក​នារី​ផងដែរ​។​
 
​មកទល់ពេលនេះ ប្រេ​ស៊ី​ល​មាន​ករណី​អ្នកស្លាប់​ដោយសារ COVID-19 ចំនួន​ជាង ៣៧០០០​នាក់ ដែលជា​ចំនួន​ខ្ពស់បំផុត​ក្នុង​ចំណា​ម​ប្រទេស​នៅ​តំបន់​អាមេរិក​ឡាទីន​។ ដោយឡែក​អ្នក​ឆ្លង​មាន​ចំនួន​ជាង ៧១០០០០ ករណី ខណៈ​អ្នក​សះស្បើយ​មាន​ជាង​៣២៥០០០​នាក់​៕
 

Tag:
 CBF
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com