កីឡាជាតិ
ជាតិ
ឥណ្ឌូណេស៊ីដកខ្លួនចេញពី AFF U23 នៅកម្ពុជា ដោយសារកីឡាករ៧នាក់កើតកូវីដ និង៣នាក់របួស
11, Feb 2022 , 11:29 am        
រូបភាព
U23 ឥណ្ឌូណេស៊ី ពេលហ្វឹកហាត់ត្រៀមមកកម្ពុជា។ រូបថត PSSI
U23 ឥណ្ឌូណេស៊ី ពេលហ្វឹកហាត់ត្រៀមមកកម្ពុជា។ រូបថត PSSI
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី បានបញ្ជាក់ពីការដកខ្លួនចេញពីព្រឹត្តិការណ៍ AFF U23 Championship នៅកម្ពុជា ក្រោមហេតុផលកីឡាករតេស្តវិជ្ជមានកូវីដ-១៩។



ឥណ្ឌូណេស៊ី ដែលជាម្ចាស់ការពារជើងឯកស្ថិតនៅក្នុងពូល B ជាមួយម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ដោយមានកម្មវិធីប្រកួតនៅកីឡដ្ឋានព្រីនស៍ ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកុម្ភៈ។

សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី បានលើកឡើងពីហេតុផលពីយ៉ាងនៃការសម្រេចចិត្តដកខ្លួន ដោយករណីដំបូងគឺកីឡាករ៧នាក់ រួមមាន Ronaldo Joybera R Junior, Muhammad Ferrari, Braif Fatari, Taufik Hidayat, Irfan Jauhari, Ahmad Figo Ramadhani និង Cahya Supriyadi តេស្តវិជ្ជមានកូរីដ-១៩ រួមជាមួយមន្ត្រីម្នាក់ទៀត។

ក្រៅពីករណីវិជ្ជមាន កីឡាករ៤នាក់ ជាប់ពាក់ព័ន្ធ ដោយសារតែពួកគេនៅបន្ទប់ជាមួយគ្នា កីឡាករទាំងនោះរួមមាន Alfeandra Dewangga, Genta Alparedo, Muhammad Kanu Helmiawan និង Marcelino Ferdinand។

ករណីកូវីដ-១៩ ជារឿងមួយ ប៉ុន្តែបញ្ហារបួសក៏កំពុងញាំញីកីឡាករផងដែរ ដែលក្នុងនោះមានកីឡាករ៣នាក់ គឺ Gunansar Mandowen, Ramai Rumakiek, និង Muhammad Iqbal។

សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី អះអាងថា បច្ចុប្បន្នមានតែអ្នកចាំទីតែម្នាក់ប៉ុណ្ណោះ គឺ Muhammad Riyandi ដែលមិនមានបញ្ហា ប៉ុន្តែត្រូវជាប់ចត្តាឡីស័ក១០ថ្ងៃ៕


© រក្សាសិទ្ធិដោយ thmeythmey.com