ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
នៅសេអ៊ូល សម្តេច ហ៊ុន សែន និងលោក បាន គីមូន អតីតប្រមុខ UN ផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាមីយ៉ាន់ម៉ា
11, Feb 2022 ,
12:08 pm
រូបភាព
×
ដោយ:
សារព័ត៌មានថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយលោក បាន គីមូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ បន្ទាប់ពីការបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ស្តីពី «សន្តិភាពនៅឧបទ្វីបកូរ៉េ» ក្រោមការរៀបចំរបស់សហព័ន្ធសន្តិភាពសកល (UPF) នៅក្រុងសេអ៊ូល នាថ្ងៃទី១១ ខែកុម្ភៈ នេះ។
ភាគីទាំងពីរបានលើកឡើងពីសារសំខាន់នៃការរៀបចំកិច្ចប្រជុំកំពូល ដែលជាយន្តការមួយសម្រាប់ការស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ។ ឆ្លៀតនាឱកាសនោះ សម្តេច ហ៊ុន សែន និងអតីតប្រមុខ UN ក៏មានការផ្លាស់ប្ដូរមតិយោបល់ ក៏ដូចជាការរួមចំណែកក្នុងការស្វែងរកដំណោះស្រាយក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ។
លោក បាន គីមូន បង្ហាញពីការគាំទ្រនូវតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន។ «ឯកឧត្តមបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាម៉ាកន្លងទៅនេះ គឺជារឿងដ៏សំខាន់ ក្នុងការស្វែងរកដំណោះស្រាយ បញ្ចប់ជម្លោះនៅប្រទេសមីយ៉ាន់ម៉ា ជាពិសេស ឯកឧត្តមគាំទ្រចំពោះការបង្កើតឲ្យមានប្រេសិតពិសេសរបស់ប្រធានអាស៊ានក្នុងការរកដំណោះស្រាយនៅមីយ៉ាន់ម៉ា»។ នេះបើតាមសំណេរនៅលើទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន។
ក្រៅពីលោក បាន គីមូន សម្តេច ហ៊ុន សែន ក៏បានជួបបណ្តាមេដឹកនាំពិភពលោកផ្សេងទៀតផងដែរ រួមមានដូចជា លោកនាយករដ្ឋមន្រ្តីកូសូវ៉ូ, លោក មេក ប៉ែន (Mike Pence) អតីតអនុប្រធានាធិបតីអាម៉េរិក, អតីតនាយករដ្ឋមន្រ្តី ព័រទុយហ្កាល់ និងជាអតីតប្រធានគណៈកម្មកាសហគមន៍អឺរ៉ុប, អតីតនាយករដ្ឋមន្រ្តីអីស្រាអែល រួមទាំងឥស្សរជនជាន់ខ្ពស់ពិភពលោកជាច្រើនរូបទៀត៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
5 ថ្ងៃ
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
7 ថ្ងៃ
បុរាណវិទូប្រឹងគាស់កកាយអាថ៌កំបាំងព្រែកជីកស្រមោច ដែលបានជីកមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧
1 សប្តាហ៍
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
20 ម៉ោង
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម