ជាតិ
ព័ត៍មានសុខភាព
សុខភាព
ស្ករក្នុងខ្លួនឡើងខ្ពស់ នឹងបំផ្លាញរាងកាយផ្នែកណាខ្លះ?
22, Feb 2024 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីគ្រោះថ្នាក់ផ្សេងៗ ដែលរាងកាយនឹងប្រឈមពេលដែលស្ករក្នុងខ្លួនឡើងខ្ពស់។ តើមានអ្វីខ្លះទៅ?

  • នៅពេលដែលស្ករក្នុងខ្លួនឡើងខ្ពស់ នឹងអាចធ្វើឲ្យប៉ះពាល់ដល់ភ្នែក ក្រលៀន និងសរសៃប្រសាទ។ ដូចនេះ អ្នកគួរតែគ្រប់គ្រងឲ្យមានលំនឹង ទើបសុខភាពរបស់អ្នកមិនទ្រុឌទ្រោម។
  • នៅពេលដែលស្ករក្នុងខ្លួនឡើងខ្ពស់ពេក នឹងធ្វើឲ្យឈាមប្រែជាស្អិតខ្លាំង ដោយធ្វើឲ្យសរសៃឈាមរងសម្ពាធខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការរត់របស់ឈាម និងបេះដូង។ ដូចនេះ អ្នកនឹងងាយប្រឈមនឹងជំងឺលើសសម្ពាធឈាម និងដាច់សរសៃឈាមផងដែរ។
  • នៅពេលដែលជាតិស្ករក្នុងខ្លួនឡើងខ្ពស់ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ថា ឆាប់ហត់ខ្លាំងណាស់ ដោយធ្វើឲ្យអ្វីតិចតួច ក៏មានអារម្មណ៍ថាហត់ផងដែរ។
  • ប្រសិនជាស្ករក្នុងរាងកាយអ្នកឡើងខ្ពស់ នឹងធ្វើឲ្យអ្នកមិនសូវចង់ញ៉ាំអ្វីឡើយ ដោយតែងតែមានអារម្មណ៍ថាឆ្អែត។
  • បើស្ករក្នុងរាងកាយឡើងខ្ពស់ពេក នឹងធ្វើឲ្យប្រព័ន្ធការពាររាងកាយរបស់អ្នកធ្លាក់ចុះ។ ជាហេតុដែលធ្វើឲ្យមេរោគផ្សេងៗ អាចនឹងចូលក្នុងរាងកាយអ្នកដោយមិនដឹងខ្លួនតែម្តង៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com