ជាតិ
សង្ក្រាន្តព្រៃវែង៥ថ្ងៃ រីឯកំពង់ធំ មានរយៈពេល៤ថ្ងៃ
× ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង និងកំពង់ធំ សម្រេចរៀបចំព្រឹត្តការណ៍ នឹងរៀបចំសង្រា្កន្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងនោះខេត្តព្រៃវែង នឹងរៀបចំរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ១២-១៦ មេសា។ ចំណែក ខេត្តកំពង់ធំ នឹងរៀបចំសង្ក្រាន្តពីថ្ងៃទី ១៣-១៦ មេសា។ នេះបើតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តទាំងពីរ។
«សង្ក្រាន្តព្រៃវែង» នឹងរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង សហការជារដ្ឋបាលខេត្តព្រៃវែង ជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងរយៈពេល ៥ថ្ងៃ។ ព្រឹត្តិការណ៍នេះ ប្រារព្ធឡើងនៅនៅទីរួមខេត្តព្រៃវែង ដោយមានការប្រប្រគំតន្រ្តីបុរាណ-សម័យ រាំកម្សាន្ត លេងល្បែងប្រជាប្រិយនានា រួមទាំងមានការបាញ់កាំជ្រួច អបអរសាទរព្រឹត្តិការណ៍សង្ក្រាន្តខេត្តព្រៃវែង។
ព្រឹត្តិការណ៍សង្ក្រាន្ត ក៏មាននៅខេត្តកំពង់ធំ ផងដែរ។ ចាប់ពីថ្ងៃទី ១៣-១៦ ខែមេសា អ្នកចូលរួម សង្រ្កន្តកំពង់ធំ នឹងអាចយល់ដឹងពីទំនៀមទម្លាប់ប្រពៃណីខ្មែរនានា ក៏ដូចជាបទចម្រៀង និងក្បាច់រាំ ដែលការសម្តែងដោយសិល្បករគ្រប់ជំនាន់ ដើម្បីរំលឹកដល់បុព្វបុរសខ្មែរពីសម័យមុន។
សម្រាប់សង្ក្រាន្តនាឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ធំ នឹងប្រារព្ធឡើងនៅទីតាំងនៅសួនស្ទឹងសែន។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំ ក៏បានរៀបចំគណៈកម្មការក្នុងការចាត់ចែង សណ្តាប់ធ្នាប់ ការតុបតែងកម្មវិធីសង្រា្កន្តល្បែងប្រជាប្រិយ ការប្រគុំតន្រ្តី និងកម្មវិធីផ្សេងទៀត។
ក្រៅពីនេះ រដ្ឋបាលខេត្តទាំងពីរ ក៏ពង្រឹងសេវាកម្មម្ហូបអាហារឱ្យកាន់តែមានភាពល្អប្រសើរ។ ជាពិសេស រដ្ឋបាលខេត្តនីមួយៗ នឹងមានការរៀបចំលម្អភ្លើងពណ៌នៅតាមផ្លូវនៅក្នុងខេត្ត និងនៅតាមតំបន់ទេគោលដៅ ទេសចរណ៍ ដើម្បីស្វាគមន៍អ្នកទេសចរក្នុងជាតិ- អន្តរជាតិ ក្នុងព្រឹត្តិការណ៍សង្ក្រាន្ត៕
Tag:
សង្រា្កន្ត
ព្រៃវែង
កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com