ជាតិ
«ណូរី» ជាប្រភពចំណូលដ៏សំខាន់ របស់គ្រួសារអ្នកស្រី អុន សំអាន! អ្នកស្រី អុន សំអាន កំពុងលើកណូរី ដើម្បីដឹកទេសចរដើរលេង នៅបណ្ដោយផ្លូវដែក ក្នុងភូមិអូរដំបង១ ស្រុកសង្កែ ខេត្តបាត់់ដំបង។
× បាត់ដំបង៖ អ្នកស្រី អុន សំអាន ជាស្ត្រីមួយរូប ដែលកំពុងដឹកភ្ញៀវទេសចរដោយណូរី ក្នុងភូមិអូរដំបង១ ខេត្តបាត់ដំបង។ ១០ឆ្នាំមកនេះ ណូរីជាឆ្នាំបាយដ៏សំខាន់មួយសម្រាប់គ្រួសារអ្នកស្រី សំអាន តាមរយៈដឹកទេសចរដើរកម្សាន្តតាមណូរី។ អ្នកស្រុកសង្កែរូបនេះ សង្ឃឹមថា ណូរី នឹងបន្តវត្តមាននៅភូមិដ្ឋានខ្លួន ព្រោះវាជាប្រភពចំណូល សម្រាប់ផ្គត់ផ្គងកូនទៅសាលារៀន និងចាយវាយប្រចាំថ្ងៃ ។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសដូចខាងក្រោម៖
អ្នកស្រី អុន សំអាន អ្នកដឹកទេសចរតាមណូរី ក្នុងភូមិអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
ទេសចរជិះណូរីលេង នៅភូមិអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង។
Tag:
ណូរី
បាត់ដំបង
អូរដំបង១
© រក្សាសិទ្ធិដោយ thmeythmey.com