ជាតិ
សង្រ្កាន្តឆ្នាំថ្មី
«សង្រ្កាន្តខេត្តកែប» នឹងមានការលេងល្បែងប្រជាប្រិយ និងការសម្តែងសិល្បៈចម្រុះ រូបភាពពីរដ្ឋបាលខេត្តកែប
× រដ្ឋបាលខេត្តកែប នឹងរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តខេត្តកែប» ពីថ្ងៃទី១៣-១៦ ខែមេសា នៅឆ្នេរអង្កោល និងមុខស្លាកខ្ញុំស្រឡាញ់ខេត្តកែប ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
«សង្ក្រាន្តខេត្តកែប» ដែលនឹងត្រូវរៀបចំឡើង៤ថ្ងៃនៅថ្ងៃចូលឆ្នាំនេះគឺជាព្រឹត្តិការណ៍ដែលនឹងជួយលើកស្ទួយបន្ថែមវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរ។នេះបើតាមរដ្ឋបាលខេត្តកែប ដែលបានបញ្ជាក់ទៀត ព្រឹត្តិការណ៍នេះ ក៏ជា ឱកាសកម្សាន្តសប្បាយរបស់ពលរដ្ឋជាមួយនឹងកម្មវិធីកម្សាន្តជាច្រើន រួមមានការលេងល្បែងប្រជាប្រិយខ្មែរ ការសម្ដែងសិល្បៈ និងការបាញ់ទឹកកម្សាន្តជាដើម។
រូបភាពពីរដ្ឋបាលខេត្តកែប
រដ្ឋបាលខេត្តកែប ក៏ជឿជាក់ដែរថា «សង្ក្រាន្តខេត្តកែប» នឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងនៅខេត្តជាប់សមុទ្រមួយនេះកាន់តែច្រើនដែរ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ។
គួរកត់សម្គាល់ថា ក្រៅពីខេត្តកែប រាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀត ក៏រៀបចំព្រឹត្តិការណ៍សង្រ្កាន្តដែរ ដូចជានៅខេត្តព្រៃវែង បាត់ដំបង កំពង់ធំ សៀមរាប កំពង់ស្ពឺ និងខេត្តប៉ៃលិនជាដើម៕
រូបភាពពីរដ្ឋបាលខេត្តកែប
រូបភាពពីរដ្ឋបាលខេត្តកែប
Tag:
សង្រ្កាន្តខេត្តកែប
ចូលឆ្នាំថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com