ជាតិ
អត្ថបទពាណិជ្ជកម្ម
Land Rover Cambodia រៀបចំកម្មវិធី«Radiant Grace»ដ៏ពិសេសសម្រាប់អតិថិជនRange Rover Sport
25, Apr 2024 , 11:29 am        
រូបភាព
ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤៖ ក្រុមហ៊ុន RMA Cambodia តំណាងចែកចាយផ្តាច់មុខរថយន្ត Land Rover បានរៀបចំកម្មវិធីដ៏អស្ចារ្យមួយ សម្រាប់អតិថិជនរបស់ Range Rover Sport ដែលមានឈ្មោះថា  «Radiant Grace» ដើម្បីបង្ហាញឱ្យឃើញពីភាពក្លាហាន មោះមុត និងភាពស៊ីវិល័យនៃស្ត្រីគ្រប់រូប។​ កម្មវិធីនេះត្រូវបានរៀបចំឡើងយ៉ាងពិសេសសម្រាប់អតិថិជន នៅសណ្ឋារគារ​ Sun and Moon អមជាមួយតូរ្យតន្រ្តីយ៉ាងពីរោះ និងអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ ស្របពេលគយគន់ព្រះអាទិត្យរៀបអស្តង្គត នៅកណ្តាលទីក្រុងភ្នំពេញ។
 
​លោកស្រី ហ៊ុំ សោភ័ណវតី ប្រធានគ្រប់គ្រងទូទៅ នៃលេនរ៉ូវើ ខេមបូឌា បានមានប្រសាសន៍ យ៉ាងលម្អិតអំពីតួឯកនារាត្រីនេះ គឺ រថយន្ត Range Rover Sport ដែលជារថយន្ត  Luxury បែបស្ព័រតែមួយគត់ នៅក្នុងត្រកូល Range ស្ថិតនៅក្នុង​ថ្នាក់​ SUV ដែលមានម៉ាស៊ីន ៣.០/៨ លេខអូតូ​ ផលិតបានកម្លាំងរហូតដល់ 350PS ដែលពី ០ ទៅ ១០០ គីឡូម៉ែត្រ ចំណាយពេលវេលាត្រឹមតែ ៥.៩ វិនាទីតែប៉ុណ្ណោះ។  
 
កម្មវិធីដ៏មានអត្ថន័យនេះត្រូវបានបញ្ចប់ដោយរលូន និងពោរពេញទៅដោយស្នាមញញឹម ពីអតិថិជនទាំងអស់ដែលបានចូលរួម៕
 
 
















(អត្ថបទពាណិជ្ជកម្ម) 

© រក្សាសិទ្ធិដោយ thmeythmey.com