កីឡាជាតិ
ជាតិ
ធ្លាប់ខកចិត្តនៅឆ្នាំ២០០៨ ព្រះខ័នរាជស្វាយរៀង ជួបភ្នំពេញក្រោនម្ដងទៀត នៅវគ្គផ្ដាច់ព្រ័ត្រពានសម្ដេច ហ៊ុន សែន
28, Apr 2024 , 8:39 am        
រូបភាព
រូបពីពានសម្ដេច ហ៊ុន សែន
រូបពីពានសម្ដេច ហ៊ុន សែន
ភ្នំពេញក្រោន នឹងត្រូវប្រជែងយកពានសម្ដេច ហ៊ុន សែន លើកទី១៧ ជាមួយព្រះខ័នរាជ ស្វាយរៀង ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំ ពិក វេលាម៉ោង ៧:០០យប់។ ភ្នំពេញក្រោន ធ្លាប់ឲ្យព្រះខ័នរាជស្វាយរៀង ខកចិត្តម្ដងរួចហើយក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីឆ្នាំ២០០៨ ដោយបានឈ្នះ ក្នុងលទ្ធផល ១-០។ តើព្រះខ័នរាជស្វាយរៀង អាចសងសឹកភ្នំពេញក្រោនបានទេ?

ព្រះខ័នរាជស្វាយរៀង គឺជាក្រុមដែលឈ្នះពានសម្ដេច ហ៊ុន សែន បាន៤លើក គឺនៅឆ្នាំ២០១១ , ២០១២, ២០១៥ និង២០១៧។ ចំណែក ភ្នំពេញក្រោន ឈ្នះពាន់នេះ បានចំនួន២លើកប៉ុណ្ណោះ គឺឆ្នាំ២០០៨ និងឆ្នាំ២០០៩។
នៅឆ្នាំ២០០៨ ភ្នំពេញក្រោន បានយកឈ្នះ ព្រះខ័នរាជស្វាយរៀង ម្ដងរួចមកហើយ ដោយ លទ្ធផល ១-០ នៅវគ្គផ្ដាច់ព្រ័ត្រនៃពានសម្ដេច ហ៊ុន សែន។ ដោយឡែក ស្ថានភាព បច្ចុប្បន្ន ក្រុមទាំង២ សុទ្ធតែជាក្រុមខ្លាំង ហើយក៏ជាបេក្ខភាពប្រជែងយកជើងឯកលីគ កំពូលកម្ពុជាផងដែរ។
 
តើភ្នំពេញក្រោន ឬព្រះខ័នរាជស្វាយរៀង ជាម្ចាស់ជើងឯកពានសម្ដេច ហ៊ុន សែន លើក ទី១៧?
 
ក្នុងថ្ងៃជាមួយគ្នានេះ នៅទីតាំងដដែល វិសាខា និងបឹងកេត ត្រូវប្រកួតដណ្ដើមជ័យលាភីលេខ៣ នៅវេលាម៉ោង ៤:០០ល្ងាច។ ចំណែករដូវកាលមុន បឹងកេត បានបរាជ័យនៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងពានសម្ដេច ដោយចាញ់ វិសាខា លទ្ធផល ៤-៣៕
 

Tag:
 ពានសម្ដេច
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com