ជាតិ
ទូតអាម៉េរិកបន្តគាំទ្រភាពចម្រុះជាតិសាសន៍នៅកម្ពុជា
05, May 2024 , 9:39 pm        
រូបភាព
លោក Patrick Murphy ជួបជាមួយសហគមន៍អ៉ីស្លាមនៅវិហារ Darusalamតំបន់ជ្រោយចង្វារនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។ រូបភាពពីស្ថានទូតអាមមេរិកប្រចាំកម្ពុជា
លោក Patrick Murphy ជួបជាមួយសហគមន៍អ៉ីស្លាមនៅវិហារ Darusalamតំបន់ជ្រោយចង្វារនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។ រូបភាពពីស្ថានទូតអាមមេរិកប្រចាំកម្ពុជា
សៀមរាប៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា លោក Patrick Murphy បានបញ្ជាក់ ពីជំហ បន្តគាំទ្រដល់សហគមន៍ភាគតិចនៅកម្ពុជា ដែលលោកចាត់ទុកថា ជាអ្វីដែលសហរដ្ឋអាម៉េរិកបាននិងកំពុងធ្វើ ក្នុងការគាំទ្រភាពចម្រុះជាតិសាសន៍នៅកម្ពុជា។ 


 
សហរដ្ឋអាម៉េរិកតែងតែផ្តល់តម្លៃ និងគាំទ្រដល់ភាពចម្រុះជាតិសាសន៍ មិនថានៅកម្ពុជា ឬនៅសហរដ្ឋអាម៉េរិកផ្ទាល់នោះទេ។  លោក Murphy បានបញ្ជាក់ដូច្នេះក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៩ ខែមេសាកន្លងទៅ ដោយលោកបន្តថា កន្លងមកស្ថានទូតមានសកម្មភាព មួយចំនួនដែលជួយដល់ក្រុមជាតិសាសន៍ចម្រុះពណ៌ មិនថាសហគមន៍អ៊ីស្លាម ឬជនជាតិភាគតិចដទៃទៀត ក្នុងនោះគឺការផ្តល់ឱកាសការងារដល់ទូលំទូលាយដល់ពួកគេ។ លោក Patrick Murphy បញ្ជាក់ថា៖«សម្រាប់ឱកាសកាងារយើងបើកទូលាយសម្រាប់ អ្នកគ្រប់គ្នា សម្រាប់ធ្វើការ មិនថាអ្នកណាទេ គឺអាចធ្វើគ្រប់គ្នា ដែលអាចមានឱកាសស្នើសុំ និងធ្វើការបន្តខិតខំប្រឹងប្រែងនេះដើម្បីប្រាកដថា ឱកាសនានាដែលយើងផ្តល់បានដល់ ក្រុមមនុស្ស និងសាសនាដទៃនៅកម្ពុជា»។
 
ក្នុងសន្និសីទសារព័ត៌មានដដែលនោះ លោកទូតបានរំឭកពីការងារខ្លះៗនៅដើមឆ្នាំ២០២៤ នេះ ទាក់ទងនឹងសហគមន៍អ៊ីស្លាម គឺ ការចូលរួមពិសារអាហារស្រាយ បួសជាមួយតំណាង សហគមន៍មួយនេះ។ បន្ថែមពីនេះលោកចាត់ទុកសហគមន៍អ៊ីស្លាម ជាសហគមន៍ធំមួយ ដែលមានតំណាងធ្វើការចម្រុះ និងមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់៕
 

Tag:
 ទូតអាម៉េរិក
  Patrick Murphy
© រក្សាសិទ្ធិដោយ thmeythmey.com