ជាតិ
កូនប្រុស​ចុងក្រោយរបស់លោក កែម ឡី បានប្រសូត​ហើយ
02, Oct 2016 , 9:20 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក Sang Sann
រូបភាពពីហ្វេសប៊ុក Sang Sann
កូនប្រុស​ពៅ​របស់លោក កែម ឡី បានប្រសូតហើយ ​នៅឯ​ប្រទេសក្រៅ នា​រសៀល​ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦នេះ។ កូនប្រុស​ទី៥របស់លោក កែម ឡី ត្រូវបាន​ដាក់ឈ្មោះ​ឲ្យ​ថា កែម ឡី វីរៈ។  នេះ​បើតាម​ការចុះផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី។



រាប់ទាំង​កូនប្រុសទី៥ ​ដែល​ទើបនឹង​ប្រសូត​ក្នុងថ្ងៃនេះ លោក កែម ឡី និង​លោកស្រី ប៊ូ រចនា មានកូន​ប្រុស​ទាំងអស់​ចំនួន៥នាក់។ លោកស្រី ប៊ូ រចនា បាន​នាំ​កូនប្រុស​ទាំង៤នាក់ ទៅ​រស់នៅ​ឯបរ​ទេសកាល​ពី​ប៉ុន្មាន​ខែ​មុន បន្ទាប់ពី​លោកស្រី រៀបចំ​បុណ្យសព​គម្រប់៧ថ្ងៃ ឲ្យ​លោក កែម ឡី រួចរាល់។

លោក កែម ឡី ដែលជា​អ្នកវិភាគ​នយោបាយ និង​ជា​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម ត្រូវបាន​ឃាតក​បាញ់សម្លាប់ នៅក្នុង​ស្តា​ម៉ា​ត​មួយ (
Star Mart) ដែល​ស្ថិតនៅ​ម្តុំ​ស្តុ​ប​បូកគោ កាលពី​ព្រឹក​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១។ គិត​រហូតមកដល់​ថ្ងៃនេះ ឃាតកម្ម​លើ​លោក កែម ឡី មាន​រយៈពេល​ជិត៣ខែ​ហើយ៕  

Tag:
 កែម ឡី
  កូនប្រុសទី៥
© រក្សាសិទ្ធិដោយ thmeythmey.com