ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
× «មេដាយ» ជាកម្ចីពីបារាំង(Médaille) សម្រាប់សម្គាល់លើគ្រឿងឥស្សរិយាភរណៈមានរូបសណ្ឋានផ្សេងៗ ដែលធ្វើពីលោហជាតិ ឬរតនវត្ថុសម្រាប់រាជការអាណាចក្រគ្រប់ប្រទេស ឲ្យជាកិត្តិយសដល់ឥស្សរជន ឬដល់អ្នកដែលមានចំណេះវិជ្ជាមានកេរ្តិ៍ឈ្មោះ។
ពាក្យ«មេដាយ» ប្រើជាមួយនឹងរបស់អ្វីមួយដែលមានតម្លៃដូចជា មេដាយសំរឹទ្ធ មេដាយប្រាក់ ឬមេដាយមាស ជាដើម។ អ្នកដែលទទួលភាគច្រើនគឺត្រូវឆ្លងកាត់ការប្រកួតប្រជែងណាមួយ ដូចជាក្នុងវិស័យកីឡា សិល្បៈ ឬការសិក្សារៀនសូត្រជាដើម។
ដោយសារសំនៀងប្រហាក់ប្រហែលគ្នា អ្នកខ្លះច្រឡំសរសេរថា «មេដៃ» ដែលសំដៅលើម្រាមដៃដែលធំជាងគេទៅវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com