ជាតិ
សុខាភិបាល​គំរូ​ប្រចាំឆ្នាំ​២០១៩៖ ពេទ្យ​បង្អែក​បាកាន​, កោះកុង និង​ពេទ្យ​កំពង់ចាម បាន​លេខ​១ តាម​កម្រិត​
18, Aug 2019 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មន្ទីរពេទ្យបង្អែក​ក្នុង​ខេត្ត​បី គឺ កោះកុង ពោធិ៍សាត់ និង កំពង់ចាម ជាប់​ចំណាត់​លេខ​មួយ តាម​កម្រិត​រៀងៗ​ខ្លួន ក្នុង​ការផ្តល់សេវា​សារ​ធា​រណៈ​ក្នុង​វិស័យ​សុខាភិបាល​។ នេះ​បើតាម​អនុក្រឹត្យ​ស្តីពី​ការទទួលស្គាល់​ជ័យលាភី​អង្គភាព​ផ្តល់​សេវាសាធារណៈ​គំរូ​ក្នុង​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល ដែល​ប្រកាស​កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២0១៩​។

 
​អង្គភាព​ផ្តល់​សេវាសាធារណៈ​គំរូ​ក្នុង​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល ប្រចាំឆ្នាំ​២០១៩ បាន​មន្ទីរពេទ្យបង្អែក​បាកាន ខេត្តពោធិ៍សាត់ ជា​មន្ទីរពេទ្យ​ដែល​ផ្តល់​សេវា​សំណុំ​សកម្មភាព​ប​ង្ក្រ​ប់​កម្រិត​១ (CPA1) មន្ទីរពេទ្យបង្អែក ខេត្តកោះកុង  ជា​មន្ទីរពេទ្យបង្អែក ផ្តល់​សេវា​សំណុំ​សកម្មភាព​ប​ង្ក្រ​ប់​កម្រិត​២ (CPA2)  ហើយ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ចាម ជា​មន្ទីរពេទ្យបង្អែក​ផ្តល់​សេវា​សំណុំ​សកម្មភាព​ប​ង្ក្រ​ប់​កម្រិត​៣ (CPA3)​។ 


 
​ក្រសួងសុខាភិបាល​យល់​ឃើញថា ការផ្តល់​ចំណាត់ថ្នាក់​ដល់​មន្ទីរពេទ្យ​បង្អែក​ទាំងនេះ គឺ​ដោយសារតែ​បុគ្គលិក​ទាំងអស់ បាន​ខិតខំ​ទាំង​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ដើម្បី​ជួយ​ដល់​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​ល្អប្រសើរ​។​
 
​មន្ទីរពេទ្យបង្អែក​ដែល​ផ្តល់​សេវាកម្ម​សំណុំ​សកម្មភាព​កម្រិត​១ (CPA1) ជា​មន្ទីរពេទ្យ​ដែល​ផ្តល់​សេវា​ព្យាបាល​ធម្មតា កម្រិត​២ (CPA2)  ជា​មន្ទីរពេទ្យ​ដែល​ទទួល​ការវះកាត់​ធម្មតា និង កម្រិត​៣ ជា​មន្ទីរពេទ្យ​ដែល​ទទួល​ការវះកាត់​កម្រិតធ្ងន់​។ 


 
​មន្ទីរពេទ្យបង្អែក​ដែល​ផ្តល់​សេវា​សំណុំ​សកម្ម​ប​ង្ក្រ​ប់​កម្រិត​១ (CPA1) ដែលមាន​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​១០ មាន​មន្ទីរពេទ្យបង្អែក​បាកាន ខេត្តពោធិ៍សាត់ ជាប់​លេខ​១ មន្ទីរពេទ្យបង្អែក​ព្រះស្ដេច ខេត្តព្រៃវែង ជាប់​លេខ​២ មន្ទីរពេទ្យបង្អែក​ព្រៃឈរ  ខេត្តកំពង់ចាម ជាប់​លេខ​៣ មន្ទីរពេទ្យបង្អែក​ពួក ខេត្តសៀមរាប ជាប់​លេខ​៤ មន្ទីរពេទ្យបង្អែក​ខេត្ត​កែប ជាប់​លេខ​៥ មន្ទីរពេទ្យ​ស្រែអំបិល ខេត្តកោះកុង ជាប់​លេខ​៦ មន្ទីរពេទ្យបង្អែក​បាភ្នំ ខេត្តព្រៃវែង ជាប់​លេខ​៧ មន្ទីរពេទ្យបង្អែក​ល្វាឯម ខេត្តកណ្តាល ជាប់​លេខ​៨ មន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុន សែន កោះស្លា ខេត្តកំពត ជាប់​លេខ​៩ និង​មន្ទីរពេទ្យបង្អែក ជី​ភូ ខេត្តស្វាយរៀង ជាប់​លេខ​១០​។ 


 
​សម្រាប់​មន្ទីរពេទ្យបង្អែក​ដែល​ផ្តល់​សេវា​សំណុំ​សកម្ម​ប​ង្ក្រ​ប់​កម្រិត​២ (CPA2) ដែលមាន​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​១០ មាន​មន្ទីរពេទ្យបង្អែក ខេត្តកោះកុង ជាប់​លេខ​១ មន្ទីរពេទ្យបង្អែក​បា​ឆាយ ខេត្តកំពង់ចាម ជាប់​លេខ​២ មន្ទីរពេទ្យបង្អែក ពារាំង ខេត្តកំពង់ចាម ជាប់​លេខ​៣ មន្ទីរពេទ្យបង្អែក​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាប់​លេខ​៤ មន្ទីរពេទ្យបង្អែក គិរីវង់ ខេត្តតាកែវ ជាប់​លេខ​៥ មន្ទីរពេទ្យបង្អែក​កំពង់ត្របែក ខេត្ត​ព្រែ​វែង ជាប់​លេខ​៦ មន្ទីរពេទ្យបង្អែក​អង្គរជ័យ ខេត្តកំពត ជាប់​លេខ​៧ មន្ទីរពេទ្យបង្អែក ចំការលើ ខេត្តកំពង់ចាម ជាប់​លេខ​៨ មន្ទីរពេទ្យបង្អែក ព្រះ​នរោត្តម​សីហនុ ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ជាប់​លេខ​៩ និង​មន្ទីរពេទ្យបង្អែក ពញា​ឭ ខេត្តកណ្តាល ជាប់​លេខ​១០​។ 
 
​ចំពោះ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ចាម ជាប់​លេខ​១ មន្ទីរពេទ្យបង្អែក មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូរី ជាប់​លេខ​២ មន្ទីរពេទ្យបង្អែក​ខេត្ត​១៦ មករា ខេត្តព្រះវិហារ ជាប់​លេខ​៣ មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ជាប់​លេខ​៤ មន្ទីរពេទ្យបង្អែក​ខេត្តកំពត ជាប់​លេខ​៥ មន្ទីរពេទ្យបង្អែក​ខេត្តព្រៃវែង ជាប់​លេខ​៦ មន្ទីរពេទ្យបង្អែក​ខេត្តពោធិ៍សាត់ ជាប់​លេខ​៧ មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង ជាប់​លេខ​៨ មន្ទីរពេទ្យបង្អែក​រាជ​ធានី​ភ្នំពេញ ជាប់​លេខ​៩ និង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ជាប់​លេខ​១០​។ មន្ទីរពេទ្យបង្អែក​ទាំង​១០​នេះ ជា​មន្ទីរពេទ្យ​ដែល​ផ្តល់​សេវា​សំណុំ​សកម្ម​ប​ង្ក្រ​ប់​កម្រិត​៣ (CPA3)៕
 
 
 
 
 
 

Tag:
 មន្ទីរពេទ្យបង្អែក
© រក្សាសិទ្ធិដោយ thmeythmey.com