ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្នុង​អារម្មណ៍​ចេះតែ​មិនសូវ​ស្ងប់ ឬ​ស្ត្រេ​ស​ច្រើន ចូរ​ព្យាយាម​ញ៉ាំ​អាហារ​ទាំងនេះ​
16, Sep 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ធម្មតា ការដែល​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​គឺជា​រឿង​មួយ​ចៀស​មិន​ផុត​ឡើយ តែ​វា​ងាយ​នឹង​ដោះស្រាយបាន​តាមរយៈ​វិធី​ផ្សេងៗ​។ ទោះបីជា​យ៉ាងណាក៏ដោយ បើសិនជា​អាកា​រៈ​នេះ​កើតឡើង​ជាប់​រហូត វា​ពិតជា​មិនល្អ​ចំពោះ​សុខភាព​យើង​ឡើយ ដូច្នេះហើយ​អ្នក​គួរតែ​ជ្រើសរើស​ញ៉ាំ​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ដោះស្រាយ​វា​បាន ហើយ​ជួយ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ​ទៀត​។



​បន្លែ​ពណ៌​បៃតង​

​ការ​ញ៉ាំ​បន្លែ​ពណ៌​បៃតង​ដូចជា ស្ពៃ ឬ​ត្រកួន អាច​នឹង​ជួយ​រាងកាយ​បង្កើតបានជា​សារធាតុ Dopamine ដែលជា​សារធាតុ​គីមី​ជំរុញ​ដល់​ខួរក្បាល​មាន​អារម្មណ៍ល្អ និង​ផ្តល់​ការ​ធូរស្បើយ​ក្នុង​អារម្មណ៍​ទៀត​។

​ត្រី​សាល​ម៉ុង​

​សារធាតុ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ក្នុង​ត្រី​សាល​ម៉ុង​អាចជួយ​បំបាត់​អ័រម៉ូន​បង្ក​ភាព​ស្ត្រេ​សបាន​។ ការសិក្សា​មួយ​បាន​រកឃើញថា និស្សិត​ពេទ្យ​ដែល​ប្រើ​ថ្នាំ​បំប៉ន​អូ​មេ​ហ្គា​បី​ទំនង​អាច​បន្ថយ​ភាព​តានតឹង​បាន ២០​ភាគរយ​ដែរ បើសិនជា​ប្រៀបធៀប​នឹង​អ្នក​មិនបាន​ប្រើ​។

​គ្រាប់ស្វាយចន្ទី​

​គ្រាប់​ធញ្ញជាតិ​មួយ​នេះ​ប្រភេទ​នេះ​នឹង​បង្កើន​ចំនួន​ជាតិ​ស័​ង្គ​សី​ក្នុង​ខ្លួន​។ កាលណា​ចំនួន​សារធាតុ​មួយ​នេះ​មាន​ទាប វា​នឹង​ងាយ​ធ្វើ​ឲ្យ​មនុ​ស្សមានភាព​ថប់​អារម្មណ៍ និង​បាក់​ទឹកចិត្ត​ខ្លាំងណាស់​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com