ជាតិ
NGO Forum សង្ឃឹមថា រដ្ឋាភិបាល​និង​NGO រួមគ្នា​លើកកម្ពស់​សិទ្ធិ​ជនជាតិដើម​ភាគតិច​ដូច​ហ្វីលីពីន​
17, Dec 2019 , 8:19 pm        
រូបភាព
តំណាង NGO Forum ជូនវត្ថុអនុស្សាវរីយ៍ដល់​ដំណាងសហគមន៍ជនជាតិ​ដើមភាគតិចនៅហ្វីលីពីន
តំណាង NGO Forum ជូនវត្ថុអនុស្សាវរីយ៍ដល់​ដំណាងសហគមន៍ជនជាតិ​ដើមភាគតិចនៅហ្វីលីពីន
​ហ្វីលីពីន​៖ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum on Cambodia) រំពឹងថា រដ្ឋាភិបាល​កម្ពុជា និង​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ឱ្យបាន​ល្អ ដើម្បី​រួមគ្នា​លើកកម្ពស់​សិទ្ធិ​ជនជាតិដើម​ភាគតិច​ឱ្យបាន​ដូច​ប្រទេស​ហ្វីលីពីន​។ NGO Forum​និង​តំណាង​រដ្ឋាភិបាល​ជាច្រើនរូប រួមទាំង​តំណាង​អង្គការ​ស​ង្គ​ស៊ីវិល​មួយចំនួន​បាន​ទៅ​ទស្សនកិច្ច​នៅ​តំបន់​ជនជាតិដើម​ភាគតិច នៃ​ប្រទេស​ហ្វីលីពីន រយៈពេល​៥​ថ្ងៃ​កន្លងមក គឺ​ចាប់ពី​ថ្ងៃទី​៩ ដល់​១៣ ធ្នូ​។​


 
​តាមរយៈ​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum on Cambodia) មាន​ក្ដី​រំពឹង​ចំនួន​៣​រួមមាន ទី​១ គណៈប្រតិភូ​ពី​កម្ពុជា នឹង​ទទួលបាន​ចំណេះដឹង​ទូទៅ ពាក់ព័ន្ធ​នឹង​ការជួយ​អភិវឌ្ឍន៍​ដល់​ជនជាតិដើម​ភាគតិច តាមរយៈ​ការជួយ​អភិរក្ស អភិវឌ្ឍន៍ និង​ការពារ​ធនធានធម្មជាតិ ប្រកបដោយ​និរន្តរភាព​។​ចំណុច​ទី​២ NGO Forum រំពឹងថា គណៈប្រតិភូ​កម្ពុជា នឹង​បាន​សិក្សា​អំពី​យន្តការ​ក្នុង​ការជួយ​ដល់​បណ្ដាញ​ជនជាតិដើម​ភាគតិច ក៏ដូចជា​សហគមន៍​ជនជាតិដើម​ភាគតិច ក្នុងការ​លើកកម្ពស់​សិ​ទ្ធិ និង​ជីវភាព​ពួកគេ រួមទាំង​ការការពារ​បរិស្ថាន​និង​ព្រៃឈើ ដូចនឹង​សកម្មភាព​រដ្ឋាភិបាល​ហ្វីលីពីន បាន​អនុវត្ត​កន្លងមក​។ 


តំណាងក្រសួង​ក្នុង​ជួរ​រដ្ឋាភិ​បាល និង​​អង្គការ​សង្គម​ស៊ីវិល​ កំពុង​ស្ដាប់​ការ​ធ្វើ​បទ​បង្ហាញ​ពី​ការ​ការ​ពារ​ធនធាន​ធម្មជាតិ និង​សិទ្ធិជន​ជាតិ​ដើម​ភាគ​តិច ពី​តំណាង​អង្គការ​និង
 
​ហើយ​ចំណុច​ទី​៣ NGO Forum សង្ឃឹមថា​ក្រោយពី​ដំណើរ​ទស្សនកិច្ច​នៅ​ហ្វីលីពីន ក្រសួង​ពាក់ព័ន្ធ​នានា​ក្នុង​ជួរ​រដ្ឋាភិបាល នឹង​សហការគ្នាជាមួយ​អង្គកា​រ​សង្គម​ស៊ីវិល​យ៉ាង​ស្អិតល្មួត ក្នុងការ​ចងក្រង​ជា​ផែនការ​សកម្មភាព​រួម ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ជនជាតិដើម​ភាគតិច និង​សហគមន៍​ជនជាតិដើម​ភាគតិច រួមទាំង​ការការពារ​ព្រៃឈើ​និង​បរិស្ថាន​។​
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​ដូចតទៅ​៖

 
 
​ក្រសួង​ពាក់ព័ន្ធ​នានា និង​អង្គការក្រៅរដ្ឋាភិបាល ដែល​ក្នុងនោះ​រួមមាន​តំណាង​ក្រសួងមហាផ្ទៃ ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​កិច្ចការនារី ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ មន្ទីរ​បរិស្ថាន និង​រដ្ឋបាលខេត្ត​ជាដើម រួមទាំង​អង្គការក្រៅរដ្ឋាភិបាល​រួមមាន សមាជិក​បណ្ដាញ​ព្រៃឈើ និង​បណ្ដាញ​ជនជាតិដើម​ភាគតិច ហៅ​កាត់​ថា​(IPFN) រួមទាំង​បណ្ដាញ​សិទ្ធិ​ដីធ្លី​និង​លំនៅស្ថាន ហៅ​កាត់​ថា (LAHRIN) បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ហ្វីលីពីន តាម​ការរៀបចំ​របស់​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum on Cambodia) ។ ការរៀបចំ​ដើម្បី​ទស្សនកិច្ច​នេះ ក្នុង​គោលបំណង​ចង់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​រវាង​ក្រសួង និង​អង្គការ​សង្គម​ស៊ីវិល លើ​ការលើកកម្ពស់​សិទ្ធិ​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា​៕

Tag:
 ហ្វីលីពីន​
  ជនជាតិដើម​ភាគតិច​
  NGO Forum
 ​សិទ្ធិ​
© រក្សាសិទ្ធិដោយ thmeythmey.com