អន្តរជាតិ
WHO កត់ត្រា​ចំនួន​ករណី​ឆ្លង COVID-19 ប្រចាំថ្ងៃ​ជាង​៣០​ម៉ឺន​នាក់ ដែលជា​តួលេខ​ខ្ពស់បំផុត​
14, Sep 2020 , 1:11 pm        
រូបភាព
ដោយ៖​កង ម៉េង​ហុង
​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ថ្ងៃទី​១៣ ខែកញ្ញា បាន​កត់ត្រា​ការកើនឡើង​ការឆ្លង​ជំងឺ COVID-19 ប្រចាំថ្ងៃ​ករណី​ឆ្លង​ថ្មី​ចំនួន ៣០៧,៩៣០​ករណី​ក្នុង​រយៈពេល ២៤ ម៉ោង​ចុងក្រោយ​។ នេះ​ជា​តួលេខ​ឆ្លង​ប្រចាំ​ច្រើន​បំផុត​នៅត្រឹម​មួយថ្ងៃ​ប៉ុណ្ណោះ​។ ចំនួន​អ្នកស្លាប់ បាន​កើនឡើង​ជាង ៥,៥០០​នាក់​ដែល​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​ជា​សកល​បាន​កើនឡើង​រហូតដល់ ៩១៧,៤១៧​នាក់​។​

 
​បើតាម​សារព័ត៌មាន BBC ការកើនឡើង​ច្រើន​បំផុត​នៃ​ករណី​ឆ្លង​ជំងឺ COVID-19 ត្រូវបាន​រាយការណ៍​ថា មាននៅ​ក្នុង​ឥណ្ឌា អាមេរិក និង​ប្រេ​ស៊ី​ល​។ នៅ​ទូទាំង​ពិភពលោក ករណី​ឆ្លង​សរុប មាន​ជាង​២៨​លាន​ករណី​ដែល​ពាក់កណ្តាល​នៃ​ករណី​ទាំងនេះ​បានកើត​ឡើង​នៅ​ទ្វីបអាមេរិក​។ 
 
​ករណី​ឆ្លង​ប្រចាំថ្ងៃ​ច្រើនជាងគេ​ដែល​ត្រូវបាន​កត់ត្រា​ដោយ WHO  គឺ​នៅ​ថ្ងៃទី​៦ ខែកញ្ញា​នៅពេល​ដែ​ការ​រ​ឆ្លង​ថ្មី​មាន​ចំនួន ៣០៦,៨៥៧ ករណី​។​
 
​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឥណ្ឌា​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​ចំនួន ៩៤,៣៧២ តាម​ពីក្រោយ​ដោយ​បន​អាមេរិក​ដែលមាន​ចំនួន​អ្នក​ឆ្លង​ថ្មី ៤៥,៥២៣​នាក់ និង​ប្រទេស​ប្រេ​ស៊ី​ល​មាន​ចំនួន ៤៣,៧១៨ នាក់​។ ចំណែកឯ​ចំនួន​ករណី​ស្លាប់​ជាង​១,០០០​នាក់ ត្រូវបាន​កត់ត្រា​នៅ​អាមេរិក​និង​ឥណ្ឌា ខណៈ​ប្រេ​ស៊ី​ល​មាន​មនុស្ស​ចំនួន ៨៧៤ នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ COVID-19 ក្នុង​រយៈពេល ២៤ ម៉ោង​កន្លងមកនេះ​។ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com