អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ពូ​ទីន អះអាងថា កម្លាំងយោធា​របស់​ប្រទេស​រុស្ស៊ី​គឺ​គ្មាន​គូ​ប្រៀប​ឡើយ
03, Mar 2015 , 7:45 pm        
រូបភាព
ដោយ: ថ្មីៗ

ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទីន​បាន​អះអាង​សារជាថ្មី​ថា គ្មាន​ប្រទេស​ណា​អាចមាន​ឧត្តមភាព​យោធា ខ្លាំង​ជាង​ប្រទេស​រុស្ស៊ី​នោះទេ ព្រោះថា​កម្លាំងយោធា​របស់​ប្រទេស​រុស្ស៊ី​គឺ​គ្មាន​គូ​ប្រៀប​ឡើយ។នេះ​បើតាម​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន​រុស្ស៊ី Interfax ។



បើតាម​ប្រភព​ខាងលើនេះ លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទីន បាន​អះអាងថា គ្មាន​នរណាម្នាក់​អាច​ភូត​កុហកថា​ពួកគេ​មាន​កម្លាំងយោធា​ខ្លាំង​ជាង​រុស្ស៊ី​នោះបាន​ឡើយ ហើយក៏​គ្មាន​អ្នកណា​អាចដាក់​សម្ពាធ​មកលើ​យោធា​រុស្ស៊ី​បានឡើយ ហើយ​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​ឆ្លើយតប​ទៅវិញ ប្រសិនបើ​មាន​សកម្មភាព​បែបណា​មួយ មកលើ​វិស័យ​យោធា​របស់​រុស្ស៊ី។
ថ្លែង​នៅក្នុង​ទិវា​ឧទ្ទិស​ដល់​អ្នកការពារ​មាតុភូមិ​រុស្ស៊ី លោក ពូ​ទីន ត្រូវបាន​គេ​ដកស្រង់​សំដី​ថា

៖«កង​ទាហាន​និង​មន្ត្រី​គ្រប់​ជាន់ថ្នាក់​របស់​យើង​បានបង្ហាញ​ឱ្យឃើញថា​ពួកគេ​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​អនុវត្ត​ភារកិច្ច​ដែល​លំបាក​បំផុត ក្នុង​កិច្ចការពារ​ប្រពៃណី​និង​ជា​កាតព្វកិច្ច​យោធា​របស់​ពួកគេ»។

សេចក្តីថ្លែងការណ៍​នេះ​បានធ្វើ​ឡើង​ក្នុងខណៈ​ពេលដែល​ពួក​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​កំពុងដណ្ដើម​កាន់កាប់​ទឹកដី​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ពាក្យសំដី​របស់​លោកពូ​ទីន នៅពេលនេះ​គឺ​មិនបាន​សញ្ញា​ល្អ​នោះទេ ព្រោះ​វា​នឹង​អាចមាន​ការបង្កើន​កម្លាំង​យោធា
បន្ថែមទៀត៕


© រក្សាសិទ្ធិដោយ thmeythmey.com