ជាតិ
នាយទាហាន ៨រូប ត្រូវ​បាន​ព្រះមហាក្សត្រ​ដំឡើងឋានន្តរស័ក្តិផ្កាយ៤
20, Apr 2024 , 4:00 pm        
រូបភាព
ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ រូបភាពពី​ហ្វេសប៊ុកសម្ដេច ហ៊ុន សែន
ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ រូបភាពពី​ហ្វេសប៊ុកសម្ដេច ហ៊ុន សែន
ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បាន​ឡាយ​ព្រះហស្តលេខា​ ដំឡើងឋានន្តរស័ក្តិនាយទាហាន៨រូប ពីឧត្តមសេនីយ៍ឯក ទៅជានាយឧត្តមសេនីយ៍ (ផ្កាយ៤)។ នេះ​បើតាម​ព្រះរាជក្រឹត្យ​ឡាយ​ព្រះហស្តលេខានៅ​ថ្ងៃទី​១៩ មេសា។
 
នាយទាហានទាំង ៨រូប រួមមាន​លោក ហេង បូរិន, លោក សំរិទ្ធ ហ៊ុន, លោក ចាប វ៉ាន្នី, លោក មិន នីម, លោក ខឹមជា សាឃឿន, លោក ចាប ភក្ដី, លោក នុច ថន និង​លោក វ៉ា ប៉ោអ៊ាន។ ក្នុង​ចំណោម​នាយទាហានទាំង៨រូប មាន ២រូប ជា​សមមិត្ត​របស់​សម្ដេច ហ៊ុន សែន គឺលោក នុច ថន និង​លោក វ៉ា ប៉ោអ៊ាន។ 
 
កាលពីថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ លោក នុច ថន និង​លោក វ៉ា ប៉ោអ៊ាន បាន​ចាប់ផ្ដើម​ដំណើរភៀសខ្លួន​ទៅកាន់​ប្រទេស​វៀតណាម ជាមួយ​សម្ដេច ហ៊ុន សែន ដើម្បី​ស្វែងរក​ការជួយ​ឧបត្ថម្ភក្នុង​ការរំដោះប្រទេសជាតិ​ចេញ​ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត។
 
គួរ​បញ្ជាក់ថា ការ​ដំឡើងឋានន្តរស័ក្តិនេះ ធ្វើ​ឡើង​​តាម​ការ​ទូល​ថ្វាយ​របស់​សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា៕ 
 

Tag:
 ទាហាន
  ផ្កាយ៤
© រក្សាសិទ្ធិដោយ thmeythmey.com