ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
តើ​ពាក្យ «​ដុតដៃដុតជើង​» មានន័យ​ដូចម្តេច​?
26, Apr 2024 , 7:29 am        
រូបភាព
​យុវជន​ខ្មែរ​បច្ចុប្បន្ន ពុំ​សូវ​យល់​ពី​អត្ថន័យ​នៃ​ពាក្យ «​ដុតដៃដុតជើង​» នេះឡើយ​។ ពាក្យ​នេះ​ច្រើនតែ​ចាស់​ជំនាន់​មុន​ប្រើ ដែល​ពួកគាត់​សំដៅលើ​ការ​ខំប្រឹង​ធ្វើ​កិច្ចការ​អ្វីមួយ​ដោយ​ស្ទុះស្ទា​, ស្វាហាប់​, រឹងប៉ឹង និង​មាំមួន​។ ប៉ុន្តែ នៅពេល​បច្ចុប្បន្ន ក៏​ឃើញ​នៅមាន​ប្រើពាក្យ​នេះ​ផងដែរ​។ ឧទាហរណ៍​៖ អាជ្ញាធរ​កំពុង​ដុតដៃដុតជើង​ស្វែង​ករ​ជន​មើ​ស ។ ពាក្យ «​ដុតដៃដុតជើង​» នេះ​ពុំ​ឃើញ​មានការ​ពន្យល់​នៅក្នុង​វចន​នា​នុ​ក្រម​ខ្មែរ​សម្តេច ជួន ណាត ឡើយ​៕




© រក្សាសិទ្ធិដោយ thmeythmey.com