ពីនេះ ពីនោះ
តើ​ពាក្យ «សុច្ចរិត, សុចរិត, សុច្ច​រឹត, សុច​រឹត» មួយណា​ត្រូវ?
01, Apr 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ
 
មនុស្ស​ភាគច្រើន នៅតែ​យល់ច្រឡំ​ពាក្យ​ទាំងពីរ​នេះ​ដោយ​មិនដឹងថា ពាក្យ​មួយណា​ខុស​ឬ​ត្រូវ​ឡើយ។ នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ដែល​ត្រឹមត្រូវ​សរសេរ​ជា «សុចរិត» ជា​នាម មានន័យថា ការប្រព្រឹត្ត​ល្អ គឺ​កាន់​សុចរិត, មាន​សុចរិត ឬ​សុចរិតធម៌។ សុចរិតយុត្តិធម៌ គឺ​សុចរិត​និង​យុត្តិធម៌, យុត្តិធម៌​មាន​សុចរិត​ជា​ប្រមុខ​ឬ​ជា​ប្រធាន៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com