ព័ត៍មានសុខភាព
សុខភាព៖ ហេតុផល​៦​ចំណុច​ដែល​អ្នក​គួរ​ញាំ​ទំពាំងបាយជូរ​ក្រៀម​
28, Feb 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ទំពាំងបាយជូរ​ក្រៀម អាច​មើលទៅ​មិន​ទំនង​សម្រាប់​អ្នក ក្នុងការ​ទទួលទាន ប៉ុន្តែ​អត្ថប្រយោជន៍​របស់ វា​ចំពោះ​សុខភាព គឺ​ពិតជា​អស្ចារ្យ​ណាស់​។ ទំពាំងបាយជូរ​ក្រៀម មាន​ផ្ទុក​នូវ សារជាតិ​បំប៉ន និង ជាតិ​រ៉ែ ជាច្រើន ដែល​ជួយ​ផ្តល់អោយ​អ្នក​ដែល​បានទទួល​ទាន​វា​នូវ ភាព​ធូរស្រាល​ពី បញ្ហា​ផ្នែក​រាងកាយ​ជាច្រើន រួមមាន​ដូចជា​៖ ការ​ត្អូញត្អែរ​ពី​បញ្ហា​ក្រពះ​ពោះវៀន​, ជំងឺ​រលាក​សន្លាក់​, គ្រួស​ក្នុង​តម្រងនោម​, ជំងឺ​បេះដូង​, ជំងឺ​កង្វះ​គ្រាប់​ឈាមក្រហម និង បញ្ហា​ផ្សេងៗ​ដទៃទៀត​។ ទំពាំងបាយជូរ​ក្រៀម គឺជា​ផ្លែ​ទំពាំងបាយជូរ ស្រស់​ដែល​ត្រូវបាន​គេ ធ្វើអោយមាន​សភាព​ស្ងួត​ក្រៀម ដែល​វា​ពិតជា​សាក​សម​ក្នុង ការជ្រើសរើស​វា មក​ទទួលទាន​ជាប្រចាំ​ថ្ងៃ ។​


 
     ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ទាំង ៦​យ៉ាង ដែល​វា​បានផ្តល់ អោយ​អ្នក​ដែល បានទទួល​ទាន​វា​៖
 
១. ជម្រុញ​ដល់​សុខភាព​ផ្លូវភេទ​
     ការទទួល​ទាន​នូវ ទំពាំងបាយជូរ​ក្រៀម​ជា​រៀងរាល់ថ្ងៃ អាចធ្វើអោយ​អារម្មណ៍​ផ្លូវភេទ របស់​អ្នកមាន ភាពប្រសើរ​ជាង​មុន​បាន​។ វា​មាន​ផ្ទុក​នូវ អាមីណូអាស៊ីត ដែល​ត្រូវបាន​គេ​ហៅថា arginine ដែល​ជួយ ក្នុងការ​ភ្ញោ​ច​ដល់ កាម​តម្រេក ហេតុ​ដូចនេះហើយ គឺ​វា​អាចជួយ​ជម្រុញ​ដល់​សុខភាព ផ្នែក​ផ្លូវភេទ របស់​អ្នក ។​
 
២. ការពារ​ដល់​ជំងឺមហារីក​
     ទំពាំងបាយជូរ​ក្រៀម អាច​ផ្តល់នូវ​ការ ការពារ​បាន​នូវ​ជំងឺមហារីក​ពោះវៀនធំ ដោយសារតែ​ពួកវា​មាន ផ្ទុក​នូវ សារជាតិ​polyphenolic antioxidant  ដែល​ត្រូវបាន​គែ​ហៅថា catechin ។ វា​អាច​ការពារ រាងកាយ យើង​បាន ពី​ការ​សាយភាយ​នៃ​ពពួក​រ៉ាឌីកាល់​សេរី ដែល​ទទួលខុស​ត្រូវចំ​ពោះ ការរីកលូតលាស់​រប​ស់ ពពួក​ដុំ​សាច់​មហារីក ។​
៣. ធ្វើអោយ​ការរំលាយ​អាហារ មាន​ភាពប្រសើរឡើង​
    ទំពាំងបាយជូរ គឺជា​ប្រភេទ​អាហារ​ដែលមាន ជាតិ​ស​សៃ​ពី​ធម្មជាតិ ហេតុ​ដូចនេះហើយ គឺ​វា​អាចជួយ ក្នុងការ​សម្អាត​នូវ បំពង់​រំលាយ​អាហារ​បាន​។ ពួកវា​អាចជួយ​សម្អាត​ចេញ​នូវ ជាតិពុល និង កាកសំណល់ ផ្សេងៗ​ទៀត ពី​បំពង់​រំលាយ​អាហារ និង ជួយ​ថែរក្សា​នូវ​ប្រព័ន្ធ​រំលាយ​អាហារ​អោយមាន​សុខភាព​ល្អ បាន​ផងដែរ ។​
 
៤. ធ្វើអោយ​ឆ្អឹង និង សុខភាព​មាត់​ធ្មេញ​មាន​ភាពប្រសើរ​ជាង​មុន​
    ទំពាំងបាយជូរ​ក្រៀម ជួយ​ក្នុង​ការពង្រឹង​ដល់​សុខភាព​ឆ្អឹង និង ធ្មេញ​អោយបាន​រឹងមាំ តាម​ដែល​វា មាន​ផ្ទុក​នូវ​សារជាតិ​កាល់ស្យូម ក្នុង​បរិមាណ​មួយ​ដ៏​ខ្ពស់​។ វា​ក៏មាន​ផ្ទុក​ផងដែរ​នូវ សារជាតិ​បំប៉ន​តូចៗ ដែល​ត្រូវបាន​ហៅថា boron ដែល​ជំនួយ​ដល់​ការ​បឺត​ស្រូប របស់​ជាតិ​កាល់ស្យូម និង ការកើនឡើង​នូវ ទម្ងន់​របស់​ឆ្អឹង ដែល​វា​ផ្តល់​អត្ថប្រយោជន៍​ជាពិសេស ក្នុងការ ការពារ​នូវ​ជំងឺ​ពុក​ឆ្អឹង ជាពិសេស​ចំពោះ​ស្ត្រី ដែល​ស្ថិតក្នុង​វ័យ​អស់​រដូវ​។​
 
៥. ផ្តល់នូវ​ថាមពល​ដល់​រាងកាយ​
    ទំពាំងបាយជូរ​ក្រៀម គឺជា​ប្រភព​ដ៏​ល្អ​មួយ នៃ​ថាមពល និង អាច​ផ្តល់នូវ​អត្ថប្រយោជន៍​ជាពិសេស​បាន ចំពោះ​អត្តពលករ​។ វា​ក៏​អាចជួយ​បាន​ផងដែរ ចំពោះ​អ្នក​ដែល​ប៉ង​ចង់​ឡើង​ទម្ងន់​។ ទំពាំងបាយជូរ​ក្រៀម​គឺ មាន​ផ្ទុក​នូវ​ជាតិ​ស្ករ ដូចជា គ្លុយកូស និង ប្រូ​តូ​ស ដែល​វា​ជា​អ្នកផ្តល់​ប្រភព​ថាមពល​ដ៏​ល្អ និង ថែមទាំង ផ្តល់​គុណ​ស​ម្ប​តិ្ត​ដល់​អ្នក​ទាំងឡាយណា ដែល​បាន​ប្រើប្រាស់​វា​។​
 
៦. លើកស្ទួយ​ដល់​ប្រព័ន្ធ​ភាព​សុំា​
    ទំពាំងបាយជូរ​ក្រៀម ជួយ​ដល់​ការ​បឺត​ស្រូប​របស់ សារជាតិ​បំប៉ន និង សារជាតិ​រ៉ែ​ផ្សេងៗ​ជាច្រើន នៅ ក្នុង​រាងកាយ រួមមាន​នូវ ពពួក​វីតាមីន និង ប្រូតេអ៊ីន​។ ដូចនេះ ពួកវា​ពិតជា​ជួយ​ជម្រុញ​ដល់ ប្រព័ន្ធ​ភាព សុំា​ក្នុង​រាងកាយ​យើង​បាន​យ៉ាងសកម្ម ៕
 
  ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com