ពីនេះ ពីនោះ
រអាតទន្សាយ​
29, Jun 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​រអាតទន្សាយ គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ដែល​សត្វ​ឈ្មោល​មាន​សណ្ឋាន​ស្រដៀង​រអាត​ក្បាល​ខ្មៅ​ដែរ តែមាន​ឆូតៗ​ខ​មៅ​ស​នៅ​ក និង​ទ្រូង គ្មាន​ដៅ​ស​នៅ​ផ្នែក​ស្លាប​ស្មា​ឡើយ​។ ចំពោះ​សត្វ​ញី​វិញ ស្រដៀង​បក្សី​ញី​រអាត​ខ្មៅ​ដែរ តែ​ដងខ្លួន​ពណ៌​ត្នោត​ទុំ​ជាង ជាយ​ស្លាប​រាង​ក្រ​ម៉ៅ​អង្កន់​ខ្មៅ ។ បក្សី​ញី មិនទាន់​ពេញវ័យ​ក្បាល​រាង​ស​។  បក្សី​នេះ​ភាគច្រើន​រស់នៅ​តាម​តំបន់ដីសើម វាលស្រែ វាលលំហ ដែល​គេ​អាច​ឃើញ​មាន​ចំនួន​ច្រើន​នៅតាម​ទ្រនំ​របស់​វា ជាពិសេស​នៅ​តំបន់​វាលទំនាប់​ជុំវិញ​បឹង​ទន្លេសាប​។​



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com