ជាតិ
សង្គមជាតិ
មនុស្ស​២​នាក់​ស្លាប់ ក្នុង​អគ្គិភ័យ​ឆេះ​ឃ្លាំង​ស្តុក​ទំនិញ​នៅ​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង​
29, Jan 2021 , 11:15 am        
រូបភាព
សមត្ថកិច្ចចុះពន្លត់អគ្គិភ័យនៅសង្កាត់ទួលស្វាយព្រៃ កាលពីថ្ងៃទី២៩មករា ឆ្នាំ២០២១។
សមត្ថកិច្ចចុះពន្លត់អគ្គិភ័យនៅសង្កាត់ទួលស្វាយព្រៃ កាលពីថ្ងៃទី២៩មករា ឆ្នាំ២០២១។
​ភ្នំពេញ​៖ សមត្ថកិច្ច​រកឃើញ​មនុស្ស​ពីរ​នាក់​ស្លាប់ ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆេះ​ឃ្លាំង​ស្តុ​ប​ទំនិញ​នៅ​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង កាលពី​យប់​ម៉ោង​១​រំលង​អ​ធ្រា​ត ឈានចូល​ថ្ងៃទី​២៩ មករា។ នេះបើតាម អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​។



​លោក ស៊ឹម ពិសិដ្ឋ អធិការនគរបាល​ខ​ណ្ឌ​បឹង​កេងកង បាន​បញ្ជាក់ថា ឃ្លាំងទំនិញ​នេះ គឺ​ស្ដុក​ថង់​ប្លា​ស្ទិ​ច និង គ្រឿង​ជ័រ​មួយចំនួន​ធំ​ទៀត​។ ចំណែក មូលហេតុ​នៃ​ការឆេះ​និង​ការខូចខាត​សមត្ថកិច្ច​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ ដោយសារ​កម្លាំង​ពន្លត់​អគ្គិភ័យ​កំពុង​បន្ត​បាញ់​ទឹក​ពន្លត់​បន្ថែម​។ 
 
​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដំបូង​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ ឮ​សំឡេង​ផ្ទុះ​ចេញពី​ឃ្លាំងទំនិញ ហើយក៏​ឃើញ​មាន​ផ្សែង​និង​អណ្ដាតភ្លើង​ឆេះ​។ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​បញ្ជាក់ថា ពលរដ្ឋ​និង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​អន្តរាគមន៍​បាញ់​ពន្លត់ភ្លើង​ដែរ តែ​ភ្លើង​នៅតែ​បន្ត​ឆេះ​រាលដាល​ទៅដល់​ផ្ទះ​ប្រជាពលរដ្ឋ ដែល​នៅជាប់​នោះ​ថែមទៀត​៕ 
 

Tag:
 អគ្គិភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com