ជាតិ
ពីនេះ ពីនោះ
«នវានុវត្តន៍»មានន័យច្បាស់លាស់ដូចម្តេច?
× ក្នុងសទ្ទានុក្រមពាក្យថ្មីរបស់លោក ទូច គីមស្រ៊ាង ប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រ និងវប្បធម៌ខ្មែរនៃវត្តឧណ្ណាលោម និងជាសមាជិកនៃក្រុមប្រឹក្សាជាតិភាសាខ្មែរបានបញ្ជាក់ពាក្យ«នវានុវត្តន៍»ថាការបញ្ចូលមកថ្មី ការមកដល់ថ្មី និងការអនុវត្តបែបថ្មី។ ឧទាហរណ៍៖មនុស្សម្នាក់នេះទើបតែធ្វើនវានុវត្តន៍មកកាន់ខេត្តកំពង់ធំ។
ក្នុងសទ្ទានុក្រមខ្មែររបស់លោក ទូច គីមស្រ៊ាង ក៏បានបញ្ជាក់ពាក្យមួយចំនួនទៀតផងដែរ ដោយពាក្យទាំងនោះមានដូចជា«នវានុវត្តជន»មានន័យថា អ្នកអនុវត្តបែបថ្មី,អ្នកដែលបង្កើតកសាង ឬបញ្ចូលអ្វីមួយថ្មីទៅក្នុងវិស័យណាមួយ។ «នវាកម្ម» ការបង្កើតកាតព្វកិច្ចថ្មីមួយដើម្បីយកទៅជំនួសកាតព្វកិច្ចចាស់។ ឧទាហរណ៍៖ ការយកស្រែស្លែងទៅដាក់បញ្ចាំជំនួសស្រែទួលដែលបញ្ចាំពីថ្ងៃមុន។«នវកជន»មនុស្សស៊ីវិល័យ មនុស្សសម័យថ្មី។ ពាក្យខាងលើនេះ គឺសុទ្ធតែមានថ្នាក់ពាក្យជានាមសព្ទទាំងអស់៕
© រក្សាសិទ្ធិដោយ thmeythmey.com