អត្ថបទពាណិជ្ជកម្ម
រំភើប! Huawei ដាក់សម្ពោធផ្លូវការនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS នៅថ្ងៃទី២ មិថុនា ខាងមុខនេះ
× ទីបំផុតក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ត្រៀមដាក់សម្ពោធ ប្រព័ន្ធប្រតិបត្តិការ HarmonyOS និងសមិទ្ធផលថ្មីៗ របស់ខ្លួនជាផ្លូវការ នៅថ្ងៃទី02 ខែមិថុនា ឆ្នាំ2021 ឆាប់ៗខាងមុខនេះហើយ។
អាស្រ័យហេតុនេះ អតិថិជនដែលនិយមគាំទ្រនូវស្មាតហ្វូន និងផលិតផលឆ្លាតវៃម៉ាក ហួវៃ អាចនឹងមានឱកាសភ្លក់នូវរសជាតិថ្មី ក៏ដូចជាដកស្រង់នូវបទពិសោធន៍ដ៏ល្អឥតខ្ចោះនៃប្រព័ន្ធប្រតិបត្តិការ HarmonyOS បានមុនគេបង្អស់។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការ Huawei Mobile ប្រចាំប្រទេសកម្ពុជាយើងឯណេះវិញ បានប្រឡូយនូវវីដេអូខ្លីបខ្លី នៃការត្រៀមស្វាគមន៍នូវវត្តមាននៃកម្មវិធីប្រព័ន្ធប្រតិបត្តិការ HarmonyOS និងការដាក់សម្ពោធផលិតផលថ្មីៗ ដោយភ្ជាប់កាលបរិច្ឆេទជាក់លាក់គឺ “នៅថ្ងៃទី02 ខែមិថុនា ឆ្នាំ2021 នៅវេលាម៉ោង 7:00PM ម៉ោងនៅប្រទេសកម្ពុជា”។
សូមរំលឹកថា Huawei HarmonyOS ជាប្រព័ន្ធប្រតិបត្តិការចុងក្រោយបង្អស់លំដាប់ថ្នាក់ពិភពលោក ឈរនៅលើភាពទំនើបកម្ម និងឈានមុខគេ ដែលនឹងត្រូវបំពាក់ ក្នុងស្មាតហ្វូន, ទូរទស្សន៍ឆ្លាតវៃ, នាឡិកាឆ្លាតវៃ និងឧបករណ៍ IoT ឲ្យ -ល-។
ដូច្នេះ សម្រាប់សមត្ថភាពដ៏អស្ចារ្យ និងសមិទ្ធផលដ៏កម្របំផុតគឺ ប្រព័ន្ធប្រតិបត្តិការ HarmonyOS ការពិតយ៉ាងណានោះ មានតែរង់ចាំអ៊ុតនៅថ្ងៃទី02 ខែមិថុនា ឆ្នាំ2021 វេលាម៉ោង 7យប់ ទាំងអស់គ្នា តាមរយៈការ Live នៅលើ YouTube និងហ្វេសប៊ុកផេកផ្លូវការHuawei Mobile។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com