ជាតិ
រថយន្ត
ក្រៅពីលម្អ ត្រាក់ទ័រ ជាយានបង្ហាញអត្តសញ្ញាណភោជនីយដ្ឋានមួយនៅក្រុងភ្នំពេញ
21, Jun 2021 , 7:39 pm        
រូបភាព
ភោជនីយដ្ឋាន Farm to table តាំងត្រាក់ទ័រម៉ាក SHIBAURA ប្រភេទ S700D ពណ៌ក្រហម ផលិតកាលពី៤០ឆ្នាំមុន មួយគ្រឿង។ តាមធម្មតា អាហារដ្ឋាន ឬសណ្ឋាគារ ដែលតាំងរថយន្ដ ឬម៉ូតូបុរាណ ប៉ុន្តែភោជនីយដ្ឋាន Farm to table យកត្រាក់ទ័រដាក់តាំងនៅកណ្ដាលភោជនីយដ្ឋាន  ដើម្បីបង្ហាញពីលក្ខណៈរបស់ខ្លួន ព្រោះហាងបាយនេះ បម្រើតែម្ហូបសរីរាង្គប៉ុណ្ណោះ។ ក្រៅពីនេះ គេអនុញាតឱ្យកុមារឡើងជិះលេងត្រាក់ទ័រនេះបានដែរ។ លើសពីនេះទៅទៀត គេមិនទិញបន្លែសាច់ផ្លែឈើ ឬគ្រឿងផ្សេងៗតាមទីផ្សារទេ គឺFarm to table សហការជាមួយកសិដ្ឋានមួយចំនួន ដោយទិញត្រី សាច់និងបន្លែ ផ្លែឈើសរីរាង្គពីកសិករផ្ទាល់តែម្តង។

 
ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 
 
រថយន្ដ SHIBAURA S700D ត្រូវបានចាប់ផ្ដើមផលិតកាលពីឆ្នាំ១៩៧២។ ម៉ាស៊ីនវាបង្វិលកង់ទាំង៤។ រថយន្ដ SHIBAURA SD2843T វិញ បង្វិលកង់២ក៏មាន បង្វិលកង់៤ក៏មាន។ វាមានទម្ងន់ធ្ងន់គួរសមគឺ ១២០៧គីឡូក្រាម។ ក្រុមហ៊ុន SHIBAURA ត្រូវបានបង្កើតឡើងនាឆ្នាំ១៩៥០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ពាក្យត្រាក់ទ័រ គឺជាពាក្យកម្ចីពីភាសាបារាំង tracteur [tʀaktœ:ʀ] ដែលមានន័យថា  រថយន្ដ ដែលអូសទាញ៕
 












 

Tag:
 យានយន្ត
 ត្រាក់ទ័រ
 វត្ថុលម្អ
© រក្សាសិទ្ធិដោយ thmeythmey.com