អត្ថបទពាណិជ្ជកម្ម
ធនាគារ ហត្ថា ប្រើប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយបង្អស់ ពង្រឹងគុណភាពខ្ពស់លើសេវាអេធីអឹម និងសេវាធនាគារឌីជីថលឲ្យកាន់តែងាយស្រួល សុវត្ថិភាព និង ពិសេសជាងមុន
17, Dec 2021 , 4:49 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ - ស្របទៅតាមចក្ខុវិស័យ និងការបេ្តជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ជូននូវប្រណិតភាពនៃសេវាធនាគារ តាមរយៈភាពទាន់សម័យ រហ័ស ងាយស្រួល និងទំនុកចិត្តខ្ពស់ ធនាគារ ហត្ថា តែងយកចិត្តទុកដាក់បំផុតទៅលើការផ្តល់នូវសេវាធនាគារឌីជីថល ជាមួយបច្ចេកវិទ្យាជំនាន់ចុងក្រោយបំផុតដើម្បីបំពេញនូវតម្រូវការទីផ្សារក៏ដូចជាការចង់បានរបស់អតិថិជន។ 
 
ជាការឆ្លើយតបទៅនឹងរាល់ភាពចាំបាច់ខាងលើ ធនាគារ ហត្ថា នឹងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងកាត និងអេធីអឹម ទៅកាន់ជំនាន់ចុងក្រោយបំផុតក្នុងគោលបំណងបម្រើសេវាជូនអតិថិជនឱ្យកាន់តែប្រសើរ។ 
 
តាមរយៈការធ្វើទំនើបកម្មនេះ ប្រព័ន្ធគ្រប់គ្រងកាត និងអេធីអឹម នឹងត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នចាប់ពី ម៉ោង ៨:០០ នាទីយប់ ថ្ងៃអាទិត្យ ទី១៩ ដល់ម៉ោង ៩:០០ នាទីព្រឹក ថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ ២០២១។
 
អំឡុងពេលនេះ អតិថិជន និងសាធារណជនទាំងអស់អាចបន្តរីករាយក្នុងការធ្វើប្រតិបត្តិការនៅគ្រប់ការិយាល័យសាខា ធនាគារ ហត្ថា ទាំង១៧៧ ទូទាំងប្រទេស សេវា Hattha Mobile ប្រព័ន្ធបាគង ការសងឥណទានតាមភ្នាក់ងារវីង និងការទូទាត់ផ្សេងៗទៀតដែលនៅដំណើរការជាធម្មតា លើកលែងតែសេវាផ្ទេរប្រាក់ទៅអេធីអឹម ផ្អាកដំណើរការកាតអេធីអឹម និងបញ្ចូលទឹកប្រាក់ទូរសព្ទតាមរយៈលេខកូដ។ 
 
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងការិយាល័យ ធនាគារ ហត្ថា ដែលនៅជិតលោកអ្នកបំផុត ឬទូរសព្ទលេខ ១៨០០ ២១២​ ២២២ ឬ ០២៣ ៩៩៩ ២៦៦៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com